Tuesday, March 21, 2017

​ចង់ឲ្យ​កូន​ធំ​ឡើង​កាន់តែ​ឆ្លាត ឪពុក​ម្តាយ​គប្បី​ធ្វើ​អាហារ​ទាំងនេះ​ឲ្យ​ពួកគេ​ញ៉ាំ​តាំង​ពី​តូចៗ​ទៅ​



កូនតូចៗ​អាច​ទំនងជា​ចូលចិត្ត​ញ៉ាំ​អាហារប្តេ​សផ្តាស​ច្រើន ប៉ុន្តែ​ខួរក្បាល​ពួក​គេ​គ្រាន់តែ​ប្រាប់ថា ចូលចិត្ត​ញ៉ាំ​អាហារ​ដែល​ល្អៗ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ អាហារ​ដែល​ត្រឹមត្រូវ មាន​ជាតិ​អូ​មេហ្គាបី​ខ្ពស់ អាច​នឹង​ផ្តល់ឲ្យ​មាន​ការលូតលាស់​ខួរក្បាល​កាន់តែ​ល្អ និង​ទទួល​បាន​ភាព​រីកចម្រើន​ខាង​សរសៃប្រសាទ​ប្រកប​ដោយ​សុខភាព​ទៀតផង​។ ដូច្នេះ បើសិន​ជា​ឪពុក​ម្តាយ​គ្រប់រូប​ចង់ឲ្យ​កូន​ធំ​ទៅឆ្លា​តជាង​ក្មេង​ធម្មតា យក​ល្អ​គួរតែ​បង្គ្រាប់​ពួកគេ​ឲ្យ​ញ៉ាំ​អាហារ​ដូចខាងក្រោម​នេះ​តាំងពី​ក្មេង​ទៅ​៖

​ផ្លែ​ប័រ​
ហេតុផល​ដ៏​ល្អ​មួយ​របស់​ផ្លែប័​រនោះ​គឺថា វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដ៏​ល្អ ហើយ​វា​ក៏​ជា​តម្រូវការ​លូតលាស់រ​បស់​ខួរក្បាល​ក្មេង​តូចៗ​ដើម្បី​ទទួលបាន​ការលូតលាស់​ពេញលេញ​ដែរ​។ ក្មេងៗ​ប្រហែលជា​មិន​ចូលចិត្ត​រសជាតិ​របស់​វា ប៉ុន្តែ​កុំ​បារម្ភ​អី អ្នក​គ្រាន់តែ​បញ្ចូល​វា​បន្តិចបន្តួច​ក្នុង​របប​អាហារ​គេ​រាល់ថ្ងៃ​ទៅ​បាន​ហើយ​។ 

ផ្លែ​ប៉ោម​
ក្មេង​ពិតជា​ចូល​ចិត្ត​ណាស់​នូវ​អ្វី​ដែល​ផ្អែម ហើយ​ផ្លែឈើ​គឺជា​អាហារ​ផ្តល់​សុខភាព​ដែល​ងាយស្រួល​រក​បំផុត​សម្រាប់​កូន​អាច​ញ៉ាំ​បាន​។ ខណៈពេល​ដែល​ផ្លែ​ឈើ​ទាំងអស់​គឺ​ល្អ​សម្រាប់​ពួកគេ តែ​អង់​ទី​អុក​ស៊ីដង់ Quercetin ក្នុង​ផ្លែ​ប៉ោម​មាន​លក្ខណៈ​ពិសេស​ជាង​សម្រាប់​ខួរក្បាល​។ សារធាតុ​នេះ​អាច​ជួយ​បំបាត់​អាការៈ​នៃ​ការថយចុះ​ជំនាញ​របស់​ផ្លូវចិត្ត និង​ជួយ​ឲ្យ​ក្មេង​មានការ​ផ្តោតអារម្មណ៍​បានល្អ​។ សម្រាប់​អាហារ​ពេលព្រឹក​របស់​ក្មេង យក​ល្អ​គួរតែ​ចិត​ផ្លែ​ឈើ​នេះ​ជា​ដុំ​បួន​ជ្រុង​ឲ្យគេ​ញ៉ាំ​លេងៗ​ផង​។ 

ស៊ុត​
ស៊ុត​ប្រហែល​ជា​របស់​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​បាន ហើយក៏​មិន​បាច់​ខ្វល់​ថា​វា​មាន​បញ្ហា​ដែរ​។ វា​គឺជា​អាហារ​ដែល​មាន​ជីវជាតិ​បំផុត​សម្រាប់​រាងកាយ​ទាំងមូល​របស់​ក្មេង​។ សម្រាប់​ខួរក្បាល ស៊ុត​ពណ៌​លឿង​ផ្នែក​កណ្តាល​អាច​ជួយ​បង្កើត​ជា​សារធាតុ​ចម្លង​សរសៃប្រសាទ Acetylcholine ដើម្បី​ពង្រឹង​ដល់​ការចងចាំ​របស់​ក្មេង​។ ក្មេង​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​ស៊ុត​ណាស់​។ 

ទឹកដោះគោ​យ៉ា​អួ​
ទឹកដោះគោ​យ៉ា​អួ​មាន​ជាតិ​កាលស្យូម និង​ប្រូតេអ៊ីន ហើយក៏​ជា​ចំណូលចិត្ត​របស់​ក្មេងៗ​ភាគច្រើន​ដែរ​។ អ្វី​ដែល​គេ​មិនសូវ​ដឹង​នោះ​គឺថា យ៉ា​អួ​អាច​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​សរសៃប្រសាទរ​បស​ក្មេងៗ​។ លើសពីនេះទៅទៀត សារធាតុប្រូ​បាយអូ​ទិក​ក្នុង​ទឹកដោះគោ​យ៉ា​អួ នឹង​ពង្រឹង​ដល់​អារម្មណ៍ល្អ​របស់​មនុស្ស​ដែល​វា ស័ក្តិសម​បំផុត​សម្រាប់​ក្មេង​ចេះ​ដើរ​តេស​តាស​។ 

បន្លែ​ពណ៌​បៃតង​
បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ​ស្ពីណា​ច​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​ជា​ច្រើន​ដែល​អាច​ការពារ​រ៉ាឌីកាល​សេរី​រំខាន​ដល់​ការលូតលាស់​របស់​ខួរក្បាល​បាន​។ វា​ក៏​ជួយ​ពង្រឹង​ដល់​ភាព​ឆ្លាត​វៃ និង​បង្ការ​បញ្ហា​លើ​សរសៃប្រសាទ​ថែមទៀត​។ យ៉ាងណាមិញ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​បន្លែ​គឺជា​រឿង​ពិបាក​មួយ លុះត្រាតែ​អ្នក​មាន​គំនិត​ឆ្នៃប្រឌិត​បន្ថែម ព្រោះ​អ្វីៗ​គឺ​គ្មាន​ឡើយ​ថា​មិន​អាច​ទៅ​រួច​ឡើយ​។ 

ត្រី​
ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង ផ្ទុក​ទៅដោយ​ខ្លាញ់​អាស៊ីត​អូ​មេហ្គា​បី ដែល​ជា​តម្រូវការ​ដ៏​សំខាន់​មួយ​សម្រាប់​ខួរក្បាល​កុមារ​។ វា​ជួយ​បង្ការ​ការ​ភ្លេចភ្លាំង និង​ការថយចុះ​ជំនាញ​ខាង​ផ្លូវចិត្ត​។ យក​ល្អ​គួរតែ​យក​ត្រី​ប្រភេទ​នេះ​ធ្វើ​ជា​ម្ហូប​ឲ្យគេ​ញ៉ាំផង​។ 

ប្រេង​អូ​លីវ​
ប្រេង​ប្រភេទ​នេះ​មាន​ជាតិ​ខ្លាញ់​អាស៊ី​ត Monounsaturated ខ្ពស់ ដែល​ល្អ​បំផុត​សម្រាប់​ការលូតលាស់​របស់​ខួរក្បាល​។ ដូច្នេះ​សម្រាប់​ការ​ធ្វើ​ម្ហូប​ឆា ឬ​ចៀន យក​ល្អ​គួរតែ​ប្រេង​ប្រភេទ​នេះ​ទៅ ជាពិសេស​អាហារ​របស់​ក្មេងៗ​តែម្តង​៕

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា