Tuesday, March 21, 2017

ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ប្តី​នៅក្បែ​ប្រពន្ធ​ពេល​សម្រាល ដឹង​ថា​ហេតុអ្វី​ដែរ​ទេ​?

ការ​ដែល​រស់នៅ​ក្នុង​ផ្ទះ​មាន​វត្តមាន​ក្មេង​តូចៗ​ពិតជា​រឿង​មួយ​គួរ​ឲ្យ​រីករាយ​ណាស់​។ ប៉ុន្តែ​ការ​ដែល​បង្កើតកូន​ដើម្បី​ស្គាល់​ពិភពលោក​មួយ​នេះ​ទំនងជា​មិន​សូវ​រីករាយ​ឡើយ​ជា​សម្រាប់​មនុស្ស​ស្រី​ដែល​កំពុង​តែ​ពរ​ពោះ និង​ត្រៀម​ខ្លួន​សម្រាលកូន​តែម្តង ជាពិសេស​ត្រូវការ​សម្រាល​តាម​ធម្មជាតិ​។ ការ​សម្រាលកូន​តាម​ធម្ម​ជាតិ​គឺជា​បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​ដែល​ស្ត្រី​ត្រូវ​ឆ្លងកាត់​ក្នុង​ជីវិត​។ វិធី​តែ​មួយគត់​ដើម្បី​បំបាត់​ការឈឺចាប់​នេះ​គឺ​ផ្តល់​នូវ​ការគាំទ្រ​ទាំង​អស់​ដែល​នាង​ត្រូវការ​ក្នុង​បន្ទប់​សម្រាល​។ នេះ​ហើយ​គឺជា​មូលហេតុ​មួយ​ដែល ប្តី​គួរតែ​ស្ថិត​ក្នុង​បន្ទប់​សម្រាលកូន​ក្នុង​ពេល​ប្រពន្ធ​របស់​ខ្លួន​ឆ្លងទន្លេ​។

​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ទៀត​ដែល​ប្តី​គួរតែ​ស្ថិត​ក្នុង​បន្ទប់​សម្រាលកូន​ក្នុងពេលដែល​ប្រពន្ធ​របស់​ខ្លួន​ឆ្លង​ទន្លេ​៖
  • ​ប្តី​អាច​ដើរ​តួនាទី​ជួយ​បំបាត់​ការឈឺចាប់​យ៉ាង​ធំ​ក្នុង​ពេល​ប្រពន្ធ​ខ្លួន​ឈឺចាប់​ខ្លាំង​ក្នុង​ពេល​សម្រាលកូន​
  • ​ពេលខ្លះ​ការ​សម្រាលកូន​អាច​មាន​រយៈពេល​ច្រើន​ម៉ោង​ពី ១២ ទៅ​១៤​ម៉ោង​ក៏​មាន​។ ស្ថិត​ក្នុង​ករណី​នេះ​ដែរ ប្តី​អាច​ជួយ​បន្លប់​អារម្មណ៍​នៃ​ការ​រងចាំ និង​ការឈឺចាប់​របស់​ប្រពន្ធ​ខ្លួន​។ ក្រៅពី​នេះ​គាត់​អាច​ជួយ​ម៉ាស្សា​ដៃជើង​ដើម្បី​ជួយ​ឲ្យ​ប្រពន្ធ​កាន់តែ​មាន​ផា​សុកភាព​។
  • ​ស្ថិតក្នុង​ស្ថានភាព​ឈឺចាប់​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​បែបនេះ ប្រពន្ធ​អាច​នឹង​ងាយ​បាត់បង់​អារម្មណ៍​ផ្ចង់អារម្មណ៍ ហើយ​អាច​ចាប់ផ្តើម​គិត​ន័យ​អវិជ្ជមាន​ច្រើន​ក្នុង​ជីវិត​ក្រោយ​ពី​ក្នុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​។ ដូច្នេះ​កាលណា​មាន​ប្តី​នៅ​ក្បែ​របែបនេះ គាត់​អាច​នឹង​ជួយ​ផ្តល់​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ដល់​ការគិត​វិជ្ជមាន​កាន់តែច្រើន​វិញ​។
  • ​ប្តី​អាច​ធ្វើ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​បុគ្គលិក​សុខាភិបាល​ថា​គួរ​ធ្វើ​ដូចម្តេច​ខ្លះ​ក្នុង​ពេល​សម្រាល និង​ក្រោយ​សម្រាល​ដើម្បី​កុំឲ្យ​មាន​ផលវិបាក​នៅ​ថ្ងៃក្រោយ​។
  • ​ការ​ដែល​អនុញ្ញាតិ​ឲ្យ​ប្តី​ចូលរួម​ក្នុង​បន្ទប់​សម្រាលកូន អាច​នឹង​ជួយ​ឲ្យ​គាត់​យល់​ដឹង​ថា ការឈឺចាប់​របស់​មនុស្ស​ស្រី​ដែល​ជា​ប្រពន្ធ​របស់​ខ្លួន​គឺ​ខ្លាំងក្លា​ប៉ុន្មាន​ដែល​គាត់​សុខចិត្ត​បង្កើតកូន​សម្រាប់​គ្រួសារ​។
  • ​ប្តី​អាច​ឆ្លាត​ឱកាស​ថត​វីដេអូ​សម្រាលកូន​របស់​ប្រពន្ធ​ខ្លួន​ដើម្បី​ទុកជា​ឯកសា​ក្នុង​គ្រួសារ​។​

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា