ឪសថស្ថាន អនឡាញខេមបូឌា
Cambodia Online Pharmacy
សមាសធាតុ
Acety-dl-leucine 500mg
ឈ្មោះក្រុមហ៌ុន
- Tanganil
- Tanganil inj
- Gatanin
- Tanegonin
- Vertiganil
គុណភាពព្យាបាល
- ឪសថនេះព្យាបាល បំបាត់ការវិលមុខ
ហាមប្រើ
- ចំពោះអ្នកងាយប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឪសថនេះ
- សំគាល់ ករណីសង្ស័យមុនប្រើឪសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឪសថការី
ការប្រុងប្រយ័ត្ន
- ចំពោះស្រី្តមានផ្ទៃពោះ និងស្រ្តីបំបៅកូន មុនប្រើឪសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
អន្តរកម្មឪស ឪសថនេះអាចមានប្រតិកម្មជាមួយឪសថផ្សេងទៀត។ដូច្នេះមុនប្រើឪសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ និងឪសថការី។
ផលរំខានខ្លះៗ ក៏ដូចជាឪសថផ្សេងទៀតដែរ នៅពេលប្រើឪសថនេះអាចបណ្តាលអោយមានផលរំខានខ្លះៗ ចំពោះអ្នកជំងឺមួយចំនួនដូចជា
- ប្រតិកម្មលើស្បែក (ឡើងកន្ទួលក្រហមលើស្បែក កន្ទាលត្រអាក)
សំគាល់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឪសថការីនៅពេលកើតឡើង នូវរោគសញ្ញាផ្សេងៗ ក្នុងអំឡុងពេលប្រើឪសថនេះ។
កំរិត និងរបៀបប្រើ
ចំពោះមនុស្សពេញវ័យ
- ប្រើពី ៣ ទៅ ៤គ្រាប់ ក្នុង១ថ្ងៃ (ចែកជា ២ដង គឺព្រឹក និងល្ងាច)
- ឬប្រើម្តង ២គ្រាប់ ២ដងក្នុុង១ថ្ងៃ (ព្រឹក ល្ងាច)
- រយះពេលប្រើប្រែប្រួលទៅតាមសភាពជំងឺ ឬទៅតាមវេជ្ជបព្ជាារបស់គ្រូពេទ្យ
ដកស្រង់ចេញពី បរិយាយប័ណ្ណឪសថ
0 មតិយោបល:
Post a Comment