Friday, June 24, 2016

ឪសថ Nootropil តើគួរប្រើយ៉ាងដូម្តេច?

សមាសធាតុ
Piracetam ....................... 800mg
គុណភាពព្យាបាល

  • មនុស្សពេញវ័យ ជំងឺក្នុងការព្យាបាលចំពោះមុខនូវរោគសញ្ញានៃជងឺអន់ការចង់ចាំ​​ ជំងឺសរសៃប្រសាទ និងវិញ្ញាណរាុំរៃ លើកលែង តែជំងឺ Alzheimer និងជំងឺវិកលចរិត
  • សំរាប់ព្យាបាលជំងឺបន្ទាប់ពីគ្រោះថ្នាក់នៃការស្លាក់ឈាមផ្នែកខ្លះនៃសសៃខួរក្បាល (គ្រប់ប្រភេទ)
  • ធ្វើអោយប្រសើរឡើងវិញនូវរោគសញ្ញានៃជំងឺវិលមុខ
  • ការកន្រ្តាក់សាច់ដុំដោយ ដែលបណ្តាលមកពីកោសិកាខួរក្បាល
  • កូនក្នេងមានទំង្ងន់ ៣០គ.ក្រ (អាយុប្រហែល ៩ឆ្នាំ)
  • ជំនួយក្នុងការព្យាបាលជំងឺដែលបណ្តាលអោយមានការពិបាកក្នុងការអានអក្សរ (dyslexie).
ហាមប្រើ
  • ចំពោះអ្នកដែលធ្លាប់មានប្រតិកម្មខ្លាំងជាមួយនឹងសារជាតិ piracetam
  • ខ្សោយតំរងនោមធ្ងន់ធ្ងរ
  • ស្រី្តមានផ្ទៃពោះ និងស្រី្តកំពុងបំបៅកូន
ការប្រុងប្រយ័ត្ន
  • ក្នុងករណីខ្សោយតំរងនោមស្រាល មធ្យម ត្រូវបន្ថយកំរិតប្រើ និងឬត្រូវប្រើអោយឃ្លាតពេលពីគ្នា បើអត្រាបញ្ចេញនៃសារជាតិក្រេអាទីនីនក្រោមកំរិត ៦០ម.ល/នាទី
  • ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកបើកបរ ឬបញ្ជាគ្រឿងម៉ាសីុន ព្រោះអាចបណ្តាលអោយវិលមុខ
ផលរំខានបន្ទាប់បន្សំ
  • អាចបណ្តាលអោយ
    • មួរម៉ៅ រំភើប គ្មានលំនឹង វិបត្តិនៃការដេក
    • វិបត្តិក្រពះ ពោះវៀន  ចង្អោរ ក្អួត រាគ ឈឺក្រពះ
កំរិត និងរបៀបប្រើ
  • មនុស្សពេញវ័យ
    • ជំងឺអន់ការចងចាំ ជំងឺសសៃប្រសាទ និងវិញ្ញាណ រាុំរ៉ៃនៃមនុស្សចាស់ និងវិលមុខ៖​ ត្រូវលេប ២.៤ក្រាមក្នុង ១ថ្ងៃ សើ្មរ ៣គ្រាប់
    • ជំងឺបន្ទាប់ពីគ្រោះថ្នាក់នៃការស្លាក់ឈាមនៃសរសៃខួរក្បាល៖ លេប១ថ្ងៃ ៣ក្រាម
    • ជំងឺកន្រ្តាក់សាច់ដុំដោយឯងៗ បណ្តាលពីកោសិការខួរក្បាល៖ កំរិតព្យាបាលត្រូវចាប់ផ្តើមពីកំរិត ៦ ទៅ ៨ក្រាម សើ្មរ ៧គ្រាប់កន្លះ ទៅ១០គ្រាប់ក្នុង ១ថ្ងៃ ទៅតាមសភាពជំងឺ។ ការបង្កើនកំរិតប្រើគឺត្រូវធ្វើទៅតាមលំដាប់គឺពី ៣ក្រាមរៀងរាល់ថ្ងៃ ៣ថ្ងៃម្តង រហូតទទួលបាននូវលទ្ធផលគ្លីនិកល្អ។ មិនត្រូវប្រើអោយលើស ២៤ក្រាម (ស្មើរនឹង ៣០គ្រាប់ទេ) ក្នុង១ថ្ងៃ។
  • កូនក្មេង៖ ជំងឺបណ្តាលអោយពិបាកក្នុងការអានអក្សរ ៖ ៥០ម.ក្រ/១គ.ក្រទំង្ងន់ គេច្រើនប្រើថ្នាំដំណក់ចំពោះកូនក្មេង។
ដកស្រង់ចេញពីបរិយាប័ណ្ណ 

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ