Friday, June 17, 2016

ឪសថបព្ចាុះជាតិស្ករក្នុងឈាម Diamicron MR

ឪសថស្ថាន អនឡាញខេមបូឌា​​
Cambodia Online Pharmacy

Diamicron  MR

Gliclazide .................................. 30mg

១ប្រអប់ មាន ៦០គ្រាប់
Diamicron  MR 60

Gliclazide ................................ 60mg
១ប្រអប់ មាន​ ៣០គ្រាប់

គុណភាពព្យាបាល
- ឪសថនេះប្រើចំពោះមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែម (ប្រភេទទី២) មិនទាក់ទង និងកំរិតសារធាតុ Insulin ដោយរួមផ្សំជាមួយនឹងការតមអាហារ និងធ្វើលំហាត់ប្រាណ ក្នុងករណីដែលការប្រើឪសថនេះមិនអាចធ្វើអោយកំរិតជាតិស្ករនៅក្មុងឈាមមានកំរិតធម្មតាវិញ។
ហាមប្រើ
- ចំពោះអ្នកជំងឺមានប្រតិកម្មអាល្លែកហ្សីុជាមួយសាធាតុផ្សំណាមួយនៃឪសថនេះឬជាមួយពួកឪសថ ស្ថិតក្មុងក្រុម Sulfonylurea និងជាមួយពួកឪសថ Sulphonamide ផ្សេងទៀត
- ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលទាក់ទងនិងសាធាតុ Insulin (ប្រភេទ I)
-ចំពោះអ្នកជំងឺទឹកនោមផ្អែមបណ្តាលមកពីវិបត្តិមេតាបូលីសពួកអាសីុតខ្លាញ់
- ចំពោះអ្នកជំងឺទឹកនោមផ្អែមជិតសន្លប់
- ចំពោះអ្នកជំងឺខ្សោយថ្លើម ឬខ្សោយតម្រងនោមធ្ងន់ធ្ងរ
- អ្នកជំងឺកំពុងប្រើឪសថប្រឆាំងមេរោគផ្សិត
- ចំពោះស្រី្តមានផ្ទៃពោះ និងបំបៅកូន
ការប្រុងប្រយ័ត្ន
- ក្នុងពេលប្រើឪសថនេះអាចបណ្តាលអោយកំរិតជាតិស្ករនៅក្នុងឈាមចុះខ្លាំង
- ដើម្បីជៀសវាងកំរិតជាតិស្ករនៅក្នុងឈាមចុះខ្លាំងពេក ក្នុងពេលប្រើឪសថនេះអ្នកជំងឺត្រូវដឹង
- បរិភោគអាហារតាមធម្មតា ជាពិសេសអាហារពេលព្រឹក
- មិនត្រូវអាក់ខានក្មុងការបរិភេាគអាហារទេ
- មិនត្រូវតមជាតិស្ករហួសកំរិតពេក
- លេបថ្នាំអោយបានទៀងទាត់តាមវេជ្ជបព្ជាា (លេបម្តង​ ១គ្រាប់នៅពេលអាហារពេលព្រឹក)
-​​ ត្រូវអនុវត្តន៏តាមការណែនាំរបស់គ្រូពេទ្យក្នុងការតមអាហារអោយបានត្រឹមត្រូវ
-​​ ត្រូវពិនិត្យជាតិស្ករនៅក្នុងឈាម និងទឹកនោមអោយបានទៀតទាត់តាមការណែនាំរបស់គ្រូពេទ្យ
-​ ត្រូវជំរាបគ្រូពេទ្យអោយបានដឹងក្នុងករណី

  • មានការវះកាត់ ការប៉ះទង្កិច គ្រុន ការបង្ករជំងឺ ឬការពិបាកហូបអាហារ
  • មានបំណងចង់បានកូន
  • មានប្រើឪសថផ្សេងទៀតជាពិសេសពួកឪសថ Anti inflammatory, beta blockers, corticoid
  • ក្នុងការប្រើឪសថនេះ ត្រូវជៀសវាងផឹកស្រា ឬភេសជ្ជះដែលមានជាតិអាកុល
  • ចំពោះអ្នកកំពុងបព្ជាាយានយន្ត ឬម៉ាសីុនគួរជៀសវាង ឬប្រើឪសថនេះដោយប្រុងប្រយ័ត្ន
អន្តរកម្មឪសថ
ក្នុងពេលប្រើឪសថនេះ មុនប្រើឪសថផ្សេងទៀតត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឪសថការីដូចជា
  • Danazol
  • Hormonal drug
  • Corticoids
  • Diuretics
  • Miconazole
  • ពួកឪសថដែលប្រើដោយគ្មានវេជ្ជបព្ជាា ឬសាធាតុអាល់កុល
ផលរំខានខ្លះ
  • រោគសញ្ញានៃកំរិតជាតិស្ករក្នុងឈាមចុះខ្លាំង បែកញើស ស្លេកស្លាំង ឃ្លានខ្លាំង​ អស់កំលាំង
  • ប្រតិកម្មចំពោះស្បែក កន្លាលត្រអាក រមាស់ ស្បែកឡើងកន្លូលក្រហម
  • វិបត្តិក្រពះពោះវៀន  ចង្អោរ រាក ឈឺក្រពះ ទល់លាមក រលាកថ្លើម
  • លទ្ធផលតេស្ត   ឈាម មុខងារថ្លើមប្រែប្រួល
ការប្រើលើសកំរិត
  • បណ្តាលអោយមានកំរិតជាតិស្ករនៅក្នុងឈាមថយចុះខ្លាំង បែកញើស  អស់កំលាំង ឃ្លានខ្លាំង សភាពញ័រ សភាពងោយងុយ ធីងធោង ឈឺក្បាល វិបត្តិគំហើយ ។ល។
  • កាតព្យាបាលអោយអ្នកជំងឺបរិភោគជាតិស្ករ
  • ក្មុងករណីអ្នកជំងឺបាត់បង់ស្មារតី ត្រូវបញ្ចូលអ្នកជំងឺទៅកាន់មន្ទើរពេទ្យដើម្បីសង្គ្រោះបន្ទាន់
កំរិត និងរបៀបប្រើ
  • កំរិតធម្មតា 
  • ប្រើ ១ ទៅ ៤គ្រាប់ ក្មុង១ថ្ងៃ (លេបតែម្តងក្មុងពេលអាហារពេលព្រឹក)
  • រយះពេលប្រើអាស្រ័យលើវេជ្ជបព្ជាារបស់គ្រូពេទ្យ
សំគាល់
  • ឪសថនេះត្រូវលេបតាមមាត់
  • លេបឪសថនេះទាំងមូលជាមួយទឹកកន្លះកែវ (ភ្លាមៗមុនបរិភោគអាហារពេលព្រឹក)
  • លេបឪសថនេះក្មុងពេលបរិភោគអាហារ ដើម្បីជៀសវាងវិបត្តិក្រពះពោះវៀន
ដកស្រង់ចេញពី បរិយាសប័ណ្ណឪសថ បកប្រែ​ និងត្រួតពិនិត្យដោយនាយកដ្ឌានឪសថ ចំណីអាហារ បរិក្ខាពេទ្យ និងគឿ្រងសំអាង



0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ