Sunday, June 19, 2016

ឪសថព្យាបាលជំងឺលើសសំពាធឈាម COVERSYL 5mg


ឪសថស្ថាន​ អនឡាញខេមបូឌា

CAMBODIA ONLINE PHARMACY


COVERSYL   5mg

សមាសធាតុផ្សំ
Perindopril Arginine                         5mg

គុណភាពព្យាបាល

  • ជាប្រភេទឪសថដែលមានប្រសិទិ្ធភាពទប់ស្កាត់អង់ហ្សីុម angiotensin coverting (ACE inhibitor)
  • ឪសថនេះប្រើសំរាប់ព្យាបាល
    • ជំងឺសំពាធឈាមឡើងបណ្តាលពីសសៃឈាម
    • រោគសញ្ញានៃជំងឺខ្សោយសាច់ដុំបេះដូង
    • ជំងឺរឹង ឬក្រិនសសៃឈាមចិញ្ចឹមបេះដូង
ហាមប្រើ
  • ចំពោះអ្នកជំងឺធ្លាប់អាល្លែហ្សីុហើមមុខនិងក (Quink's adema) ដោយប្រើពួកឪសថ ACE inhibitor
  • ចំពោះអ្នកជំងឺតពូជ ឬ Idiopathic Quink's adema
  • ស្រី្តមានផ្ទៃពោះក្នុងដំណាក់កាលត្រីមាសទី២ និងទី៣
សំគាល់
  • ក្នុងករណីសង្ស័យត្រូវពិគ្រោះជាមួយគ្រូពេទ្យ
  • ឪសថនេះគួរជៀសវាងប្រើចំពោះកុមារ និងក្មេងជំទង់
  • ឪសថនេះគួរជៀសវាងប្រើជាមួយស្រី្តមានផ្ទៃពោះនៅឆមាសទី១ និងស្រី្តបំបៅកូន
  • ឪសថនេះគួរជៀសវាងប្រើក្នុងពេលជាមួយគ្នា និងពួកឪសថដែលមានសារធាតុប៉ូតាស្យូម ឧៈ Potassium sparing diuretic potassium salt and lithium.
ការប្រុងប្រយ័ត្ន
  • ក្នុងពេលប្រើឪសថនេះអាចបណ្តាលអោយក្អកស្ងួត។ ករណីនេះអ្នកជំងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីសំរេចថាគូរ ប្រើបន្តទៀត ឬបពា្ឍប់ការប្រើឪសថនេះ
  • ក្នុងពេលប្រើឪសថនេះអាចបណ្តាលអោយគ្រោះថ្នាក់ដោយប្រតិកម្មអាល្លែកហ្សីុ ដូចជាហើមមុខ ហើមបំពង់សម្លេង និងហើមបំពង់ខ្យល់
  • គ្រោះថ្នាក់នៃប្រតិកម្មអាល្លែកហ្សីុចំពោះអ្នកជំងឺកំពុងព្យាបាលបំបាត់ប្រតិកម្មដែលបង្កដោយសត្វល្អិតទិិច ឬខាំ
  • គ្រោះថ្នាក់នៃប្រតិកម្មអាល្លែកហ្សីុចំពោះអ្នកជំងឺប្រឈមនឹងការលាងឈាម(អ្នកជំងឺត្រូវជំរាបគ្រូពេទ្យអោយដឹងថា នឹងមានការលាងឈាមដោយសារខូចតម្រងនោម)
  • ត្រូវពិគ្រោះជាគ្រូពេទ្យក្នុងករណីដូចខាងក្រោម
    • មានជំងឺសំពាធឈាមចុះ (មានសភាពធីងធោង ឬវិលមុខ)
    • តមប្រៃ ឬបានប្រើឪសថបព្ចាុះទឺកនោមរយះពេលយូរ
    • ខ្សោយបេះដូង តម្រងនោម ថ្លើម
    • សសៃអាកទែតម្រងនោម មានសភាពរួមតូច (បាត់បង់ភាពយឺត)
    • ប្រើសំរាប់បេះដូងមានសភាពរួមតូច
    • សសៃឈាមអាកទែមានសភាពក្រិន ឬស្ពឹក​ (សសៃឈាមអាកទែររួមតូចចង្អៀត)
    • មានជំងឺទឹកនោមផ្អែម
សំគាល់
  • ក្នុងករណីមានការវះកាត់អ្នកជំងឺត្រូវជំរាបអ្នកដាក់ថ្នាំសណ្តំថា កំពុងប្រើឪសថនេះ
  • ដោយឪសថនេះមានសារធាតុ Lactose ដូច្នេះគួរជៀសវាងប្រើចំពោះអ្នកមានជំងឺតពូជដែលមានវត្តមាន galactose ក្នុងឈាម ឬមានវិបត្តិនៃការជ្រាប glucose and glactose ឬមានជងឺកង្វះអង់ហ្សីុម Lactose
  • ចំពោះស្រី្តមានផ្ទៃពោះនិងស្រី្តបំបៅកូន គួរជៀសវាងប្រើឪសថនេះ 
  • គួរជៀសវាងប្រើឪសថនេះ ក្នុងពេលបព្ឆាាយាន្តយន្ត ឬគ្រឿងម៉ាសីុន ឬត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឪសថនេះ
ផលរំខានខ្លះៗ
  • ក្នុងពេលប្រើឪសថនេះអាចបណ្តាលអោយ 
    • ឈឺក្បាល សភាពធីងធោង វិលមុខ អាម្មណ៏ឆេវឆាវ មានការឈឺចាប់ឆៀបៗ ព្រិលភ្នែក ហឹុងក្រចៀក សំម្ពាធឈាមចុះ ក្អកស្ងួត ពិបាកដកដង្ហើម វិបត្តិផ្លូវរំលាយអាហារ (ចង្អោរ ឈឺក្នុងពោះ)
    • វិបត្តិការដឹងរសជាតិ អស់កំលាំង ស្បែកឡើងកន្ទួលក្រហម រមាស់ រមួលសាច់ដុំ​ (រមួលក្រពើ)
  • លទ្ធផលតេស្តនៃមន្ទើរពិសោធន៏ប្រែប្រួល
    • ដោយកម្រៈ កំរិត haemoglobin ថយចុះ កំរិតប៉ូតាស្យូមក្នុងឈាមកើនឡើង កំរិតអង់ហ្សីុមរបស់ថ្លើមកើនឡើងកំរិតសេរ៉ូម bilirubin កើនឡើង
    • កើនឡើងនៅក្នុងឈាមនូវកំរិតជាតិអ៌ុយរេ (Urea)  និងកំរិត​ creatinine
ប្រើលើសកំរិត
  • បណ្តាលអោយៈ សម្ពាធឈាមចុះខ្លាំង ដែលបណ្តាលអោយអ្នកជំងឺមានសភាពធីងធោង និងវិលមុខ
  • ការព្យាបាលៈ ត្រូវអោយអ្នកជំងឺដេកស្ងៀមនិងលើកជើងឡើង ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលរោគសញ្ញាផ្សេងទៀត។
កំរិត និងរបៀបប្រើ
  • ឪសថនេះប្រើចំពោះតែមនុស្សពេញវ័យតែប៉ុណ្ណោះ
  • កំរិតប្រើប្រចាំប្រែប្រួល ពី 2.5 to 10mg ក្នុង១ថ្ងៃ
  • អ្នកជំងឺត្រូវអនុវត្តន៏តាមការណែនាំរបស់វេជ្ជបញ្ជារបស់គ្រូពេទ្យអោយបានត្រឹមត្រូវ
  • កំរិតប្រើដំបូង និងកំរិតប្រើក្នុងការព្យាបាលប្រែប្រួលទៅតាមសភាពជំងឺ ឬអ្នកជំងឺកំពុងប្រើឪសថផ្សេងទៀត
  • ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឪសថការីក្រោយពេលប្រើឪសថនេះ ហើយអ្នកយលើថាឪសថនេះមានប្រសិទ្ធិភាពខ្លាំងពេក​ ឬខ្សោយពេក
  • ឪសថនេះប្រើសំរាប់លេបតាមមាត់
  • មនុស្សពេញវ័យ
    • ប្រើ​ ១គ្រាប់ ១ដងក្នុង១ថ្ងៃ (លេបពេលព្រឹក មុនពេលបរិភោគអាហារ)

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ