Tuesday, June 21, 2016

Bromazepam

ឪសថស្ថាន អនឡាញខេមបូឌា
CAMBODIA ONLINE PHARMACY



សមាសធាតុ
Bromazepam .........................6mg

កបនឹងជំងឺ

  • ជាថ្នាំប្រព័ន្ធសសៃប្រសាទ (Psychotrope) ប្រើសំរាប់បន្ថយការព្រួយបារម្មណ៏ ការតប់ប្រម៉ល់ ការភ័យ និងសំរាន្តមិនលក់។
កំរិត និងរបៀបប្រើឪសថ
  • ពេលព្រឹក ១/៤ គ្រាប់
  • ពេលថ្ងៃ ១/៤ គ្រាប់
  • ពេលល្ងាច ១/៤ គ្រាប់
ចំពោះមនុស្សចាស់ត្រូវបន្ថយកំរិតប្រើ
រយះពេលព្យាបាលមិនត្រូវលើសពី ១២សប្តាហ៏
ហាមប្រើ
  • អ្នកធ្លាប់មានប្រតិកម្មជាមួយក្រុម benzodiazipnes 
  • អ្នកមានព្យាបាល ដង្ហើមខ្សោយ
ការប្រុងប្រយ័ត្ន
  • ការប្រើឪសថនេះអាចបណ្តាលអោយមានការញ្ញៀនខាងផ្លូវកាយ និងផ្លូវចិត្ត ពិសេសចំពោះអ្នកដែលប្រើឪសថនេះយូរ ឬកំរិតខ្ពស់ ឬប្រើលាយជាមួយឪសថងងុយដេកផ្សេងទៀត ឬពិសារស្រា។
  • ដើម្បីកុំអោយមានការញៀន គួរប្រើឪសថនេះតែក្នុងរយះពេល ២ - ៣ថ្ងៃ ទៅ ២- ៣សប្តាហ៏
  • ប្រសិនបើមានការញៀន ត្រូវបន្ថយកំរិតប្រើបន្តិចម្តងៗ មិនត្រូវបពា្ឈប់ភ្លាមទេ
  • ចំពោះអ្នកជំងឺថ្លើម ជំងឺតំរងនោម ជំងឺខ្សោយសាច់ដុំ ស្រី្តមានផ្ទៃពោះ ឬបំបៅកូន ឬមានប្រើឪសថផ្សេងក្នុងពេលព្យាបាល ត្រូវជំរាបគ្រូពេទ្យអោយបានដឹងជាមុន។
  • ហាមពិសារស្រា ឬភេសជ្ជះដែលមានជាតិអាកុលក្នុងពេលព្យាបាលជាមួយឪសថនេះ
  • ឪសថនេះអាចបណ្តាលអោយងងុយដេក បន្ថយកំលាំង និងស្មារតីហេតុនេះគួរជៀសវាងប្រើនៅពេលនៅពេលបើកបរ ឬបព្ជាាម៉ាសីុន។

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ