Monday, June 20, 2016

Smecta sachet ឧសថព្យាបាលជំងឺរាក

ឪសថស្ថាន អនឡាញខេមបូឌា
CAMBODIA ONLINE PHARMACY



សមាសធាតុផ្សំ

Diosmectie ....................................... 3g
គុណភាពព្យាបាល
ឪសថនេះប្រើក្នុងការព្យាបាលជំងឺ

  • រាកដែលមានសភាពស្រួចស្រាវ ឬរាុំរ៉ៃនៃទារក កុមារ នឹងមនុស្សពេញវ័យ
  • អាការះឈឺបណ្តាលមកពីរលាកបំពង់ក ក្រពះ ពោះវៀន និងចុកពោះ

ហាមប្រើ

  • ចំពោះអ្នកដែលងាយប្រតិកម្មជាមួយ Diosmectie ឬជាមួយសារធាតុផ្សំណាមួយនៃឪសថនេះ
  • ចំពោះអ្នកមិនអាចប្រើជាតិស្ករ (Fructose Intolerant)
ការប្រុងប្រយ័ត្ន
  • ចំពោះអ្នកមានជំងឺទល់លាមករាុំរ៉ៃ
  • ចំពោះកុមារដែលមានជំងឺរាកស្រួចស្រាវ ការព្យាបាលត្រូវប្រើរួចជាមួយម្សៅអូរ៉ាលីត ជៀសវាងខ្សោះជាតិទឹក។ ចំពោះមនុស្សពេញវ័យមិនចាំបាច់ទេ លើកលែងតែករណីចាំបាច់តែប៉ុណ្ណាះ។
  • បរិមាណការបង្រប់ជាតិទឹកតាមមាត់ ឬតាមសសៃត្រូវសម្របតាមសភាពធ្ងន់ធ្ងរនៃការរាក ទៅតាមអាយុ និងតាមសភាពអ្នកជំងឺ។
  • អ្នកជំងឺត្រូវដឹងពីសេចក្តីត្រូវការ
    • បង្រ្គប់ជាតិទឹកដោយមានជាតិអំបិល និងស្ករដើម្បីប៉ះប៉ូវការបាត់បង់ជាតិទឹកដោយសារការរាក (ការពាាុំជាតិទឹកជាមធ្យមគឺ ២លីត្រ)
    • រក្សារការញាុំអាហារពេលរាក
      • ពេលរាកគួរផ្អាកការបរិភោគបន្លែឆៅ ផ្លែឈើ អាហារហីរ អាហារកក និងភេសជ្ជ
      • ត្រូវបរិភោគសាច់អាំង និងបាយ
ស្រី្តមានផ្ទៃពោះ និងស្រី្តបំបៅកូន
ឪសថនេះអាចប្រើបានចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅកូនក្នុងករណីចាំបាច់
ផលរំខាន
ផលរំខានកើតមានតិចតួច និងបណ្តោះអាសន្ន ជាពិសេសលើប្រព័ន្ធរំលាយអាហារ
  1. បញ្ហាក្រពះពោះវៀន
    • បញ្ហាញឹកញាប់  ទល់លាមក
    • បញ្ហាមិនញឹកញាប់  ហើមពោះ និងក្អួត
អន្តរកម្មឪសថ
  • លក្ខណះបឺត ឬជ្រាបចូលរបស់ឪសថរបស់ឪសថនេះ អាចរារាំងរយះ​​ ឬអត្រានៃការជ្រាបចូលសារធាតុផ្សេងទៀត ឪសថនេះមិនត្រូវការលេបជាមួយឪសថផ្សេងទៀតឡើង។
កំរិត និងរបៀបប្រើ
  • ការព្យាបាលរាកដែលមានសភាពស្រួចស្រាវ
    • ចំពោះទារកអាយុក្រោម ១ឆ្នាំ  ផឹក ១ថ្ងៃ ២កព្ចាប់ រយះពេល ៣ថ្ងៃ បន្ទាប់មកបន្ថយត្រឹម ១ថ្ងៃ ១កព្ចាប់
    • ចំពោះទារកអាយុក្រោម ១ឆ្នាំឡើង  ផឹក ១ថ្ងៃ ៤កព្ចាប់ រយះពេល ៣ថ្ងៃ បន្ទាប់មកបន្ថយត្រឹម ១ថ្ងៃ ២កព្ចាប់
    • ចំពោះមនុស្សពេញវ័យ  ផឹក ១ថ្ងៃ ៦កព្ចាប់ រយះពេល ៣ថ្ងៃ បន្ទាប់មកបន្ថយត្រឹម ១ថ្ងៃ ៣កព្ចាប់
  • ការព្យាបាលផ្សេងៗ
    • ចំពោះទារកអាយុក្រោម ១ឆ្នាំ  ផឹក ១ថ្ងៃ ១កព្ចាប់
    • ចំពោះទារកអាយុ ១ ទៅ​ ២ឆ្នាំ  ផឹក ១ថ្ងៃ ១​ ទៅ ២កព្ចាប់
    • ចំពោះទារកអាយុលើសពី ២ឆ្នាំ   ផឹក ១ថ្ងៃ ៣កព្ចាប់
    • ចំពោះមនុស្សពេញវ័យ  ផឹក ១ថ្ងៃ ៣កព្ចាប់ ជាមធ្យម
របៀបលាយ
  • ចំពោះកុមារតូច ឪសថនេះ ១កព្ចាប់អាចលាយជាមួយទឹក ៥០មល ចែកផឹកជាច្រើនដងក្នុង ១ថ្ងៃ​ ឬលាយជាមួយសម្លរ ឬបបរ​ ឬអាហារកុមារ
  • ចំពោះមនុស្សពេញវ័យ ឪសថនេះអាចលាយជាមួយទឹកកន្លះកែវ កូរអោយសព្វ ហើយផឹកភ្លាមក្រោយបាយរួច (បើរលាកបំពង់ក) ឬពេលបាយ (ជំងឺផ្សេងទៀត)។

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ