សមាសធាតុផ្សំ
Activated attapugite of Mornoiron .....3g
គុណភាពព្យាបាល
- ឪសថនេះព្យាបាលរោគសញ្ញាមុខងារពោះវៀន ជាពិសេសហើមពោះ និងរោគ។
ការហាមប្រើ
- ចំពោះអ្នកងាយប្រតិកម្មជាមួយសាធាតុផ្សំណាមួយនៃឪសថនេះ
- ចំពោះអ្នកជំងឺស្ទះក្រពះពោះវៀន
- បើមានការសង្ស័យចាំបាច់ត្រូវសួរដំបូន្មានគ្រូពេទ្យ ឬឪសថការី
ការប្រុងប្រយ័ត្ន
- ចំពោះអ្នកជំងឺដេកលើគ្រែ ឬមិនសូវធ្វើសកម្មភាព ចាំបាច់ត្រូវត្រួតពិនិត្យដោយគ្រូពេទ្យ មុននឹងចាប់ផ្តើមព្យាបាលដោយឪសថនេះ
- អ្នកហើមពោះ និងខ្យល់ក្មុងពោះ ជៀសវាងពាាុំបន្លែស្ងួត (សណ្តែក សណ្តែកសៀង) និងបន្លែបៃតង (ស្ពៃក្តោប ស្ពៃតូចៗ)
- រាគ ដែលបណ្តាលអោយបាត់បង់ជាតិទឹកត្រូវតែបង្រ្គប់វាវិញ ជាពិសេសចំពោះកុមារ។ ចំពោះកុមារដែលមានជំងឺរាគស្រួចស្រាវ ការបង្គ្រប់ជាតិទឹកដំបូងគឺតាមមាត់ (ORS) ឬចាក់ព្យួរតាមសសៃរបើចាំបាច់។ បើរាគយូរជាងពីរថ្ងៃត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅកូន
- កុំប្រើឪសថនេះពេលមានផ្ទៃពោះ បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ
- ជាទូទៅបើមានផ្ទៃពោះ ឬបំបៅកូនជានិច្ចកាលត្រូវសួរដំបូងន្មានគ្រូពេទ្យ ឬឪសថការីមុនពេលប្រើឪសថណាមួយ។
ផលរំខាន
- ទល់លាមកពេលប្រើរយះពេលយូរ
- ចូរប្រាប់គ្រូពេទ្យ ឬឪសថការីរបស់អ្នកអំពីផលរំខានឪសថ ដែលពុំមានរៀបរាប់ក្នុងបរិយាប័ណ្ណឪសថនេះ។
អន្តរកម្មឪសថ
- លក្ខណះបឺតស្រូបចូលរបស់ឪសថនេះអាចរារាំងរយះឬអត្រានៃការជាបចូលសាធាតុផ្សេងទៀត ឪសថនេះមិនត្រូវលេបជាមួួយឪសថផ្សេងទៀតឡើយ។ ជាការប្រុងប្រយ័ត្នគួរ ទុករយះពេលពីរម៉ោងរវាងការលេប Actapugite និងឪសថដទៃទៀត។
- ដើម្បីចៀសវាងអន្តរកម្មឪសថច្រើនផ្សេងទៀតជាយថាហេតុត្រូវជូនដំណឹងជាខាច់ខាតដល់គ្រូពេទ្យ ឬឪសថការីពេលកំពុងព្យាបាលដោយឪសថផ្សេងទៀត
កំរិត និងរបៀបប្រើ
- ចំពោះមនុស្សពេញវ័យ ផឹក ២ទៅ៣កព្ចាប់ ក្នុង១ថ្ងៃ
- ចំពោះកុមារមានទង្ងន់លើស ១០គក្រ ផឹក ២កព្ចាប់ ក្នុង ១ថ្ងៃ
របៀបលាយ
- ដើម្បីលាយអោយស្មើរសាច់ល្អ និងរសជាតិឆ្ងាញ់ ត្រូវលាយម្សៅឪសថនេះជាមួយស្ករស មុនពេលបន្តែមទឹក។
0 មតិយោបល:
Post a Comment