Thursday, January 19, 2017

តើ​នរណា​ខ្លះ មាន​អាការៈ​ចង្អោ ពេល​លេបថ្នាំ​បំប៉ន​វីតាមីន​?


វីតាមីន​ត្រូវបាន​គេ​ចាត់ទុកថា​ជា សារធាតុ​អំណោយផល​មួយ​សម្រាប់​មុខងារ​របស់​រាងកាយ​ជាច្រើន​ក្នុង​ខ្លួន​មនុស្ស​យើង ប៉ុន្តែ​ការប្រើ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​វីតាមីន ច្រើន​តែ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ចង់​ក្អួត​។ យ៉ាងណាមិញ វា​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ ខាងក្រោម​នេះ​គឺជា​ការបកស្រាយ​ថា ហេតុអ្វី​បានជា​ញ៉ាំ​ថ្នាំ​គ្រាប់​បំប៉ន​វីតាមីន​ធ្វើឲ្យ​មនុស្ស​យើង​ងាយ​នឹង​ចង់​ក្អួត​ម្លេះ​។​

ការ​ញ៉ាំ​ថ្នាំ​វីតាមីន​ប្រភេទ​រលាយ​ក្នុង​ខ្លាញ់​ច្រើនពេក​
ថ្នាំ​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​មានដូចជា វីតាមីន​A, D, E និង K ដែល​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​បាន​នៅពេល​ប្រើប្រាស់ ឬ​លេប​វា​ច្រើនពេក​។ វីតាមីន​ទាំងនេះ​អាច​នឹង​លើស​ចំនួន​ក្នុង​ខ្លួន​បាន​បើសិនជា​ប្រើ​ច្រើនពេក ដូច្នេះ​នឹង​បង្ក​ជា​អាការៈ​ក្អួតចង្អោ ហើយក៏​មិន​បាត់​ទៅ​វិញ​ដែរ​ទោះបីជា​ប្រើ​រួច​រយៈពេល​ពីរ​បី​ម៉ោង​ហើយ​ក៏​ដោយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​សម្គាល់​ឃើញថា មាន​អាការៈច​ង្អោ​រ៉ាំរ៉ៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ដំណោះស្រាយ​ទៅ​។​

ការប្រើ​វីតាមីន​ច្រើនពេក​អាច​ធ្វើឲ្យ​មាន​ការរ​លា​ក​បាន​
អារម្មណ៍​មិន​ស្រួល​ក្នុង​ក្រពះ​ក៏​អាច​កើតឡើង​ដោយសារ​តែ​ការប្រើ​វីតាមីន​ច្រើនពេក​ដែរ ជាពិសេស​វីតាមីន C, E និង​ជាតិ​ដែក ព្រោះ​វា​បង្ក​ជាការ​រលាក​ក្រពះ​បាន​។ អ្នក​ក៏​ទំនងជា​មាន​អារម្មណ៍​ចង់​ក្អួត​ដែរ​បើសិណជា​ញ៉ាំ​វា​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ ៧៥​មី​លី​ក្រាម​សម្រាប់​វីតាមីន C, ១៨​ក្រាម​សម្រាប់​ជាតិ​ដែក និង ១៥​មី​លី​ក្រាម​សម្រាប់​វីតាមីន E​។ បើសិនជា​វីតាមីន​ចម្រុះ​មាន​ជីវជាតិ​ទាំងបី​នេះ​ខ្ពស់​មែន អ្នកនឹង​ទំនងជា​មាន​អារម្មណ៍​ចង់​ក្អួត និង​មិន​ស្រួល​ក្នុង​ក្រពះ​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​ថ្នាំ​នេះ​ចេញ​។ 

ការ​លេបថ្នាំ​វីតាមីន​ពេល​អត់​មាន​អាហារ​ក្នុង​ពោះ​
ការប្រើ​វីតាមីន​ទាំង​ក្រពះ​មិន​មាន​អាហារ​ក៏​អាច​ធ្វើឲ្យ​ចង្អោ​បានដែរ​។ មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​វីតាមីន​ប្រភេទ​អ្វី​ទេ វា​សុទ្ធតែ​បង្ក​ជា​ការ​រលាក​តិចតួច​នៅលើ​ក្រពះ​បាន​ទាំងអស់​បើសិនជា​មិន​មាន​ញ៉ាំ​អាហារ​សោះ​នោះ​។ រឿង​ដ៏​ល្អ​បំផុត​នោះ​គឺ​ញ៉ាំ​អាហារ​ឲ្យ​រួច​សិន​ចាំ​លេប​វីតាមីន​តាម​ក្រោយ​។ 

លេបថ្នាំ​វីតាមីន​ដែល​មាន​សំបក​
ការ​ចង្អោ​ក៏​អាច​កើត​មាន​ដែរ នៅពេល​ថ្នាំ​គ្រាប់​វីតាមីន​ដែល​អ្នក​ប្រើ​នោះ​មាន​សម្បក​ក្រាស​ពេក ព្រោះ​វា​មិន​ងាយ​រលាយ ដូច្នេះ​អាច​បង្ក​ជាការ​រលាក​ថែមទៀត​។ ថ្នាំ​វីតាមីន​ដែល​ញ៉ាំ​ដោយ​ការ​ទំពារ​បាន​គឺជា​ជម្រើស​ដ៏​ល្អ​ជាង​៕

Wednesday, January 18, 2017

អ្វី​ទៅជា​ថ្នាំ​ផ្សះ​? វា​មាន​ប្រសិទ្ធភាព​ដូច​ម្តេចទៅ​?


ថ្នាំ​ផ្សះ​គឺជា​ថ្នាំ​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ជាច្រើន​បាន​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ក្នុង​ការព្យាបាល​ជំងឺ ហើយក៏​ជា​ហេតុផល​មួយ​ធ្វើឲ្យ​មេរោ​គ​ជាច្រើនស៊ាំ​ថ្នាំ​ទាំងអស់​នេះ​ដែរ មានន័យ​ថា ទោះបីជា​យើង​ប្រើ​ថ្នាំ​នេះ​ក៏​វា​មិន​អាច​ព្យាបាល​ជំងឺ ឬ​សម្លាប់​មេរោគ​ក្នុង​រាងកាយ​បានដែរ​។ ដើម្បី​បញ្ឈប់​ទង្វើរ​ទាំងអស់នេះ​កុំឲ្យ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នោះ យើង​ល្អ​យើង​គួរតែ​យល់​ដឹង​ឲ្យ​ច្បាស់​សិន​ថា តើ​វា​ប្រើប្រាស់​របៀប​ណា​ទើប​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ 

​ថ្នាំ​ផ្សះ​គឺជា​ម៉ូលេគុល​តូចៗ (​តូច​ជាង​មូលេ​គុ​លទឹក​រហូតដល់ ១០០​ដង​ឯណោះ​) ដែល​អាច​មាន​សមត្ថភាព​រំខាន​ដល់​ដំណើ​ការធម្មតា​របស់​បាក់តេរី​បាន​។ វា​ត្រូវ​បាន​ចែកចេញ​ជា​ក្រុម​ផ្សេងៗ​ពី​គ្នា​ដើម្បី​ងាយស្រួល​ក្នុង​ការព្យាបាល​ជំងឺ​ដូចជា ជំងឺរ​បេះដូង រលាក​សួត​ដោយសារ​បាក់តេរី រលាក​បំពង់ក ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ និង​ការបង្ក​រោគ​ផ្សេងៗ​ទៀត​ដែល​បង្កឡើង​ដោយ​បាក់តេរី​។ សរុបសេចក្តី​មក ថ្នាំ​ផ្សះ ឬ​ហៅ​ថា​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទាំងឡាយណា​ដែល​បង្កឡើង​ដោយ​បាក់តេរី​តែប៉ុណ្ណោះ​។ របៀប​នៃ​ថ្នាំ​ផ្សះ​សម្លាប់​បាក់តេរី​មាន​ពីរ​ប្រភេទ គឺ​សម្លាប់​ដោយផ្ទាល់ (Bactericidal) និង សម្លាប់​ដោយ​ការទប់ស្កាត់​ការលូតលាស់​របស់​វា (Bacteriostatic)៕

Tuesday, January 17, 2017

ផលរំខានដែលអាចកើតមាននៅពេលប្រើប្រាស់ថ្នាំផ្សះ


​គ្រូពេទ្យ​ខាង​ជំនាញ​ជំងឺ​ទូទៅ​បាន​និយាយថា ក្រោយ​ពី​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ អ្នកជំងឺ​ច្រើន​តែ​មាន​បញ្ហា​រំលាយ​អាហារ​ច្រើន​ជា​ពិសេស​ទល់លាមក ឬ​រាករូស​តែម្តង​។ ប៉ុន្តែ​មិនមែន​មានន័យថា អ្នក​ត្រូវ​ឈប់​លេបថ្នាំ​ឡើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ប្រាប់​ពួកគាត់​អំពី​រឿង​នេះ​ទៅ ពេលនោះ​គាត់​នឹង​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ឲ្យ​អ្នកប្រើ​វិញ​ហើយ​។ 

​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដែល​កើតមាន​ជា​ញឹកញាប់​មួយចំនួន​មានដូចជា​៖
•​    ​រាក​រូស​
•​    ​ឈឺក្រពះ​តិចតួច​
•​    ​ច​ង្អោ​
•​    ​មិន​ឃ្លាន​អាហារ​
•​    ​ហើម​ពោះ និង​ក្រពះ​មិន​កិន​អាហារ​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ដូចជា កណ្តា​ស ក្អក និង​បេះដូង​ដើរ​កាន់តែ​លឿន​

អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ ឬ​ផល​រំខាន​នៃ​ថ្នាំ​ផ្សះ​ដូចខាងក្រោម​នេះ​៖
•​    ​ឈឺ​ក្រពះ និង​រាករូស​ខ្លាំងក្លា​
•​    ​ពិបាក​ដកដង្ហើម​
•​    ​ក្អួត​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ (​ហើម​មុខ ភ្នែក ឬ​អណ្តាត​)
•​    ​រមាស់​នៅ​ទ្វារមាស​

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​មុន​ពេល​អ្នក​សម្រេចចិត្ត​ប្រើ​ថ្នាំ​ផ្សះ​បើសិន​ជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ដូចខាងក្រោម​នេះ​៖
•​    ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​
•​    ​ថ្នាំ​រំលាយ​កំណក​ឈាម​
•​    ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ដូចជា អាំង​ស៊ុយ​លីន​
•​    ​ថ្នាំបន្សាប​អាស៊ីត​ក្រពះ​
•​    ​ថ្នាំ​បំបាត់​ការឈឺ​ក្បាល​បែប​ប្រកាំ​ង​
•​    ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
•​    ​ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​
•​    ​ថ្នាំ​បំប៉ន​វីតាមីន​

អ្វី​ដេល​គួរ​ប្រុងប្រយ័ត្ន​ខណៈពេ​លកំ​ពុង​តែ​ប្រើ​ថ្នាំ​ផ្សះ​៖
•​    ​មិន​ត្រូវ​ទុក​ថ្នាំ​ផ្សះ​ប្រើ​នៅ​ថ្ងៃក្រោយ​ឡើយ​
•​    ​ការប្រើ​ថ្នាំ​ផ្សះ​មិន​គ្រប់​ចំនួន​តាម​ការណែនាំ​ពី​គ្រូពេទ្យ អាច​នាំ​ឲ្យ​រេស៊ី​ស្តង់​ថ្នាំ​ផ្សះ​បាន​
•​    ​ចូរ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​អ្នក​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ថ្នាំ​ផ្សះ​កាលពីមុន​
•​    ​អ្នក​ក៏​គួរតែ​ប្រាប់​គ្រូពេទ្យ​ផង​បើសិនជា​កំពុងតែ​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះកូន ដូច្នេះ​គាត់​នឹង​ជ្រើសរើស​ថ្នាំ​ផ្សះ​ណាមួយ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ជាងគេ​វិញ​៕

សារៈសំខាន់ និង​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី វីតាមីន B


​វីតាមីន B កំ​ផ្លេច គឺជា​វីតាមីន​មួយក្រុម​ដែល​បង្កើតឡើង​ដោយ​វីតាមីន B ៨​ប្រភេទ​ខុសៗ​គ្នា ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​វីតាមីន​រលាយ​ក្នុង​ទឹក​។ វីតាមីន​ទាំង ៨​នេះ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើន​ថាមពល​ក្នុង​រាងកាយ​តាមរយៈ​ការរំលាយ​អាហារ​ទៅជា​ថាមពល​។ 

​វី​តា​មីនេះ​នេះ​សុទ្ធតែ​សំខាន់​ទាំងអស់​ក្នុង​ការផ្តល់​នូវ​ការលូតលាស់ និង​ធំធាត់ ព្រមទាំង​ត្រូវ​បាន​អ័រម៉ូន កោសិកា​គ្រាប់​ឈាម និង​ប្រព័ន្ធ​សរសៃប្រសាទ​យក​ទៅ​ប្រើប្រាស់​។ ដូច្នេះ​យក​ល្អ​គួរតែ​យល់ថា សមាជិក​នៃ​ក្រុម​វីតាមីន B នី​មួយៗ​មាន​អ្វីខ្លះ មាន​ប្រភព​មក​ពី​ណា​ខ្លះ​។ 

B1 •​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Thiamine
•​    ​ជួយ​បង្ការ​ភាព​ស្ត្រេ​ស​
•​    ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​
•​    ​បង្កើត​កោសិកា​ថ្មីៗ​ក្នុង​រាងកាយ​
•​    ​មនុស្ស​យើង​កម្រ​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​មែន វា​នឹង​ធ្វើឲ្យ​មាន​ជំងឺសរសៃប្រសា​ទ​ជាពិសេស Encephalopathy 
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ សណ្តែកដី និង​ស្ពៃ​ស្ពីណា​ច​

B2•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Riboflavin
•​    ​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ប្រឆាំ​ង​នឹង​រ៉ាឌីកាល​សេរី​
•​    ​បង្ការ​ជំងឺ​បេះដូង​
•​    ​ទប់ស្កាត់​ឥទ្ធិពល​នៃ​ភាព​ចាស់​មុន​អាយុ​
•​    ​ជួយ​ដល់​ការផលិត​គ្រាប់​ឈាម​ក្រហម​
•​    ​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ​ជ្រុះស​ក់ កង្វះ​គ្រាប់​ឈាម បញ្ហា​លើ​ស្បែក និង​ជំងឺថ្លើម​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ យ៉ា​អួ ស៊ុត ស្ពៃ​ស្ពីណា​ច ផ្លែ​អាល​ម៉ុន និង​សណ្តែកសៀង​

B3•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Niacin
•​    ​ជួយ​ពង្រឹង​ដល់រ​បត់​ឈាម​រត់​
•​    ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
•​    ​ផលិត​អ័រម៉ូន​
•​    ​កង្វះ​វីតាមីន​នេះ​អាច​បណ្តាល​ឲ្យ គេង​មិន​លក់ រាក​រូស ខ្សោយ និង​ប្រេះ​ស្បែក​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតង ស៊ុត ទឹកដោះគោ និង​សណ្តែក​

B5•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Pantothenic Acid 
•​    ​ជួយ​បង្កើន​ថាមពល​
•​    ​ជួយ​បំបែក​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់​
•​    ​ជួយ​ផលិត​អ័រម៉ូន​ភេទ​ប្រុស​តេស្តូ​ស្តេ​រ៉ូន និង​ផ្សេងៗ​ទៀត​
•​    ​អ្នកជំងឺ​កម្រ​នឹង​កង្វះ​វីតាមីន​នេះ​ណាស់ តែបើ​មាន​គឺ​បណ្តាល​ឲ្យ​កើតមុន​ធ្ងន់ធ្ងរ​។​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​គឺ​៖ ផ្លែ​ប័រ ពពួក​គ្រាប់​បន្លែង​មាន​សំបក សាច់ និង​ស៊ុត​

B6•​    ​មានឈ្មោះ​ម្យ៉ាងទៀត​ហៅថា Pyridoxine
•​    ​ជួយ​សម្រួល​ដល់​កម្រិត Homocysteine
•​    ​ជួយ​ផលិត​អ័រម៉ូន​មួយចំនួន​
•​    ​ជួយ​ជំរុញ​ដល់​អារម្មណ៍​កាន់តែ​ល្អ​
•​    ​ការ​កង្វះ​វីតាមីន​មួយ​នេះ អាច​បណ្តាលឲ្យ​មាន​ការរ​លា​ក​រ៉ាំរ៉ៃ និង​បញ្ហា​សរសៃប្រសាទ​បាន​។​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ សាច់មាន់ ត្រី​សាល​ម៉ុង សណ្តែក អង្ករ​សម្រូប ការ៉ុត និង​គ្រាប់​ផ្កា​ឈូករ័ត្ន​

B7•​    ​វីតាមីន​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន​សម្រស់ ព្រោះ​រាល់​ផលិតផល​ថែរ​សម្រស់​ក្រចក សក់ និង​ស្បែក​សុទ្ធតែ​មាន​វា​ទាំងអស់​
•​    ​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
•​    ​ជួយ​ជំរុញ​ដល់​ការលូតលាស់ និង​ធំធាត់​ធម្មតា​របស់​ទារក​ក្នុង​ផ្ទៃ​
•​    ​កង្វះ​វីតាមីន​មួយ​នេះ​គឺ​ផ្តល់​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទះ និង​បង្ក​ជា​ការ​មិន​លូតលាស់​តែម្តង​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី ដំឡូង​បារាំង និង​គ្រាប់​ផ្លែឈើ​

B9•​    ​វា​មាន​ឈ្មោះ​ម្យ៉ាងទៀត​ហៅថា Folate ឬ Folic Acid 
•​    ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ជំរុញ​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ ព្រោះ​វា​អាច​បង្កា​រការ​ខូច​សរសៃប្រសាទ​លើ​ទារក​មិនទាន់​កើត​បាន​
•​    ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការជំរុញ​ដល់​ការលូតលាស់​ខួរក្បាល និង​ការចងចាំ​ល្អ និង​កាត់បន្ថយ​ភាព​ស្ត្រេ​សដែរ​
•​    ​កង្វះ​ជីវជាតិ​មួយ​នេះ​អាច​បណ្តាល​ឲ្យ កង្វះ​គ្រាប់​ឈាម​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ បន្លែ​ពណ៌​បៃតង​ចាស់ ត្រី​សាល​ម៉ុង និង​ទឹកដោះគោ​

B12•​    ​ឈ្មោះ​វា​ម្យ៉ាងទៀត​ហៅថា Cobalamin ដែល​វា​ត្រូវ​ការធ្វើការ​ជាមួយនឹង B9 ដើម្បី​បង្កើត​គ្រាប់​ឈាមក្រហម​បាន​
•​    ​កង្វះ​ជីវជាតិ​មួយ​នេះ អាច​បណ្តាលឲ្យ​កើត​ជំងឺ​កង្វះ​គ្រាបឈាម Macrocytic Aniema, បាត់បង់​ការចងចាំ និង​ជំងឺសរសៃប្រសាទ​ចុងដៃ​ចុងជើង​
•​    ​ប្រភព​ដ៏​ល្អ​បំផុត​៖ ត្រី សត្វ​មាន​សំបក សាច់គោ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​

ខណៈពេល​ដែល​យើង​អាច​ទទួលបាន​វីតាមីន​ទាំងអស់​ខាងលើ​តាមរយៈ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន B កំផ្លេច​អាច​ផ្តល់​នូវជីវជាតិ​ផ្តល់​សុខភាព​ដែល​រាងកាយ​ត្រូវការ​បាន​គ្រប់គ្រាន់​៕

Monday, January 16, 2017

នៅពេលប្រើប្រាស់ឪសថបំបាត់ការឈឺចាប់ តើយើងគួរចៀសវាងអ្វីខ្លះដើម្បីកុំអោយមានគ្រោះថ្នាក់?


ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​អាច​ប្រើ​ដោយ​ខ្លួនឯងបាន និង​ដោយ​គ្មាន​វេជ្ជបញ្ជា ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា OTC ដែល​ជា​ទូទៅ​គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បើសិនជា​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​បើសិនជា​ប្រើ​ខុស អ្នក​អាច​នឹង​ធ្វើឲ្យ​ខ្លួន​ឯង​ប្រឈម​ខ្លាង​នឹង​ការប្រើ​លើស​កម្រិត គ្រោះថ្នាក់​ដល់​តម្រងនោម និង​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។ ដូច្នេះហើយ តើ​អ្នក​មាន​ដឹង​ថា​ខ្លួនឯង​កំពុងតែ​សាង​កំហុស​អ្វី​ខ្លះ​ដែរ​ទេ​នៅពេល​ប្រើ​ថ្នាំ OTC ដើម្បី​បំបាត់​ការឈឺចាប់​?

ប្រើ​ក្នុង​កម្រិត​ទ្វេដង​
មនុស្ស​ជាច្រើន​ជឿថា ថ្នាំ​នឹងមាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​នៅពេល​ប្រើ​វា​ក្នុង​កម្រិត​ទ្វេដង​។ យ៉ាងណាមិញ ការធ្វើ​បែបនេះ​វា​គ្រាន់តែ​បង្កើន​ផល​រំខាន ឬ​ការពុល​របស់​ថ្នាំ​ប៉ុណ្ណោះ​ទេ​។ ឧទាហរណ៍ ការ​ញ៉ាំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើនពេក ធាតុ​ផ្សំ​សកម្ម​របស់​វា​នឹង​នាំ​ឲ្យ​ពុលបាន​។ 

ប្រើ​ថ្នាំ OTC បំបាត់​ឈឺចាប់​ញឹកញាប់​ពេក​
អ្នក​មិនគួរណា​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់ OTC ច្រើន​ជាង​មួយ ឬ​ពីរ​ថ្ងៃ​ក្នុង​មួយ​ខែ​ឡើយ​លុះត្រាតែ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ញឹកញាប់​ពេក​អាច​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​ខ្សោយ​ថ្លើម និង​ស្លាប់​ដែរ​ទេ​?

អ្នក​គិតថា​រាល់​ថ្នាំ OTC ទាំងអស់​សុទ្ធតែ​ដូចគ្នា​
ខណៈពេល​កំពុង​តែ​ជ្រើសរើស​ថ្នាំ​បំបាត់​ការឈឺចាប់ អ្នក​គួរតែ​ចាំ​ថា គ្រាន់តែ​មាន​ថ្នាំ​មួយ​មុខ​នៅផ្ទះ​អាច​ប្រើ​បាន​ទៅ​គឺ​បាន​ហើយ​។ ឧទាហរណ៍ ថ្នាំ​ប្រភេទ Ibuprofen គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ហើម ឬ​រលាក​សន្លាក់ ប៉ុន្តែ​វា​ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺ​ក្បាល​ឡើយ​។ 

ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ OTC ជាមួយ​ថ្នាំ​ចេញ​ដោយ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​
ថ្នាំ​មាន​វេជ្ជបញ្ជា​ជាច្រើន​គឺ​ផ្ទុក​ទៅ​ដោយ​ប៉ា​រ៉ា​សេ​តា​ម៉ុល ហើយ​បើសិនជា​អ្នក​មិន​បាន​មើល​ក្រដាស​វេជ្ជបញ្ជា​ទេ ហើយ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​បន្ថែមទៀតនោះ អ្នក​ពិតជា​មាន​ផល​រំខាន​ច្រើន​ជា​មិនខានឡើយ​៕

Saturday, January 14, 2017

ថ្នាំបំប៉នជាតិកាល់ស្យូម អាចមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ


អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ មនុស្ស​ស្រី​ច្រើន​តែ​ត្រូវបាន​គេ​ណែនាំ​ឲ្យប្រើ​ថ្នាំ​បំប៉នជាតិ​កាលស្យូម ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​ពួកគេ​រឹងមាំ និង​សុខភាព​ល្អ ជា​ពិសេស​ក្រោយ​ពេល​រ៉ាំ​ង​រដូវ​តែម្តង​។ ប៉ុន្តែ តាម​ការស្រាវជ្រាវ​ចុងក្រោយ​គេ​បង្អោះ បានបញ្ជាក់​ថា ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​ប្រហែលជា​មិន​ប្រាកដថា ទៅ​ចិញ្ចឹម​ឆ្អឹង ឬ​ប៉ះប៉ូវ​ឆ្អឹង​ដែល​កំពុងតែ​ពុក​នោះទេ តែ​វា​អាច​នឹង​កក​ជា​កំបោរ​រឹង​នៅ​ជាលិកា​ទន់ៗ​ក្នុង​រាងកាយ ជាពិសេស​សរសៃឈាម​អាក់ទែ​តែម្តង ដែល​ជាហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង ជំងឺ​ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​បេះដូង​តែម្តង​។ 

​ក្រៅពីនេះ បើ​យោង​ទៅតាម​អ្នកជំនាញ​ខាង​របប​អាហារ​វិញ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ដូច្នេះ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​នៅពេលនេះ ដើម្បី​ទទួលបាន​ជាតិ​កាលស្យូម​ច្រើន យក​ល្អ​គួរតែ​ស្វែងរក​វាពី​អាហារ​ណា​ដែល​មិនមែន​ធ្វើ​ចេញពី​ទឹកដោះគោ ដូចជា ផ្លែ​អាល​ម៉ុន បន្លែ​ពណ៌​បៃតង ត្រី​សា​ឌី​ន ត្រី​សាល​ម៉ុង សណ្តែកសៀង និង​ប្រូ​ខូលី​ជាដើម​៕

Friday, January 13, 2017

តើឪសថបំប៉នសុខភាព អូមេហ្គា ៣ មានអត្តប្រយោជន៏អ្វីខ្លះចំពោះសុខភាព?



​ថ្នាំ​បំប៉ន​អូ​មេហ្គា​បី នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ដូចខាងក្រោម​នេះ បើសិនជា​មាន​ការណែនាំ​ពី​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​៖
អស់​រយៈពេល​ច្រើន​ទសវត្ស​ន៍​ទៅហើយ ដែល​ការសិក្សា​ជាច្រើន​បាន​អះអាងថា អូ​មេហ្គា​បី មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​យើង​។ ជីវជាតិ​ដែលមាន​ក្នុង​ថ្នាំ​បំប៉ន​មួយ​នេះ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស​យើង​។
  • ​ជំនួយ​ដល់​សុខភាព​បេះដូង​កាន់តែខ្លាំង និង​មិន​ងាយ​កើត​ជំងឺ​គាំងបេះដូង​
  • ​កាត់បន្ថយ​ការឈឺចាប់​ដោយសារ​តែ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​
  • ​ធ្វើឲ្យ​អាយុ​កាន់តែវែង​
  • ​ពង្រឹង​ដល់​ការចងចាំ​
  • ​ឆ្អឹង​កាន់តែ​មាន​សុខភាព​ល្អ និង​រឹងមាំ​
  • ​ជួយ​បង្ការ​ការ​ថប់​អារម្មណ៍​
​ការសិក្សា​ផ្សេងៗ​ទៀត​ទៅ​លើ​ថ្នាំ​បំប៉ន​មួយ​នេះ​បានឲ្យដឹងថា វា​ក៏​មាន​សមត្ថភាព​បញ្ចុះ​ជាតិ​ខ្លាញ់ Triglyceride សម្ពាធ​ឈាម កាត់បន្ថយ​រោគសញ្ញា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​រលាក​សន្លាក់ ព្រមទាំង​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត សុដន់ និង​ពោះវៀនធំ​ទៀតផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន




Tuesday, January 10, 2017

តើអ្នកជំងឺខូចចិត្្ត ឬបាក់ទឹកចិត្តមានអាការះយ៉ាងម្តេចខ្លះ?

ការបាក់​ទឹកចិត្ត​មិនមែន​ចាត់ទុកថា​ជា​ជំងឺផ្លូវចិត្ត​ផ្ទាល់​នោះ​ទេ តែ​វា​គឺជា​អាការៈ​ធ្ងន់ធ្ងរ​មួយ​ដែល​កែប្រែ​មនុស្ស​ដែល​ធ្លាប់តែ​មាន​អារម្មណ៍​ខ្លាំងក្លា ទៅ​ជា​ចុះខ្សោយ​វិញ​ប៉ុណ្ណោះ​។ វា​គឺជា​ជំងឺ​ដែល​កើតឡើង​លើ​មនុស្ស​គ្រប់​ប្រភេទ ដោយ​មិន​ខ្វយ​ល់​ថា​អ្នក​កំពុងតែ​មាន​សុខភាព​ល្អ​ហើយ ឬ​អត់​នោះទេ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ប្រហែល ៣៥០​លាន​នាក់​ទូទាំង​ពិភពលោក​កំពុងតែ​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ឈាន​ទៅរក​ពិការភាព​ខាង​ផ្លូវចិត្ត​ទៀតផង​។ សំណាង​ដែរ ការបាក់​ទឹកចិត្ត​អាច​នឹង​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​បើ​សិន​ជា​អាច​សម្គាល់​អាការៈ​របស់​វា​បាន​ទាន់​ពេលវេលា​ដូ​ច​ជា​៖
  • ​ជា​មនុស្ស​ដែល​លែង​ចាប់អារម្មណ៍​នូវ​អ្វី​ដែល​គេ​ធ្លាប់​ស្រឡាញ់ និង​ចូល​ចិត្ត​កាលពីមុន​
  • ​ជា​មនុស្ស​ដែល​ស្រាប់តែ​លែង​ចង់​ញ៉ាំ​អាហារ ឬ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ច្រើន​ភ្លាមៗ​
  • ​គេង​លែង​លក់​
  • ​ចេះ​តែ​អស់កម្លាំង​ជាប់​
  • ​តែង​ឈឺក្បាល និង​មាន​បញ្ហា​ក្រពះ​ពោះវៀន​
  • ​ចេះ​តែ​ចង់​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​
  • ​មិន​អាច​ផ្តោតអារម្មណ៍​លើ​អ្វី​មួយ​បាន​
  • ​មាន​អារម្មណ៍​ពិបាកចិត្ត​ជាប់​រហូត​៕​ការបាក់​ទឹកចិត្ត​មិនមែន​ចាត់ទុកថា​ជា​ជំងឺផ្លូវចិត្ត​ផ្ទាល់​នោះ​ទេ តែ​វា​គឺជា​អាការៈ​ធ្ងន់ធ្ងរ​មួយ​ដែល​កែប្រែ​មនុស្ស​ដែល​ធ្លាប់តែ​មាន​អារម្មណ៍​ខ្លាំងក្លា ទៅ​ជា​ចុះខ្សោយ​វិញ​ប៉ុណ្ណោះ​។ វា​គឺជា​ជំងឺ​ដែល​កើតឡើង​លើ​មនុស្ស​គ្រប់​ប្រភេទ ដោយ​មិន​ខ្វយ​ល់​ថា​អ្នក​កំពុងតែ​មាន​សុខភាព​ល្អ​ហើយ ឬ​អត់​នោះទេ​។ សព្វថ្ងៃនេះ មាន​មនុស្ស​ប្រហែល ៣៥០​លាន​នាក់​ទូទាំង​ពិភពលោក​កំពុងតែ​មាន​ជំងឺ​បាក់​ទឹកចិត្ត និង​ឈាន​ទៅរក​ពិការភាព​ខាង​ផ្លូវចិត្ត​ទៀតផង​។ សំណាង​ដែរ ការបាក់​ទឹកចិត្ត​អាច​នឹង​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​បើ​សិន​ជា​អាច​សម្គាល់​អាការៈ​របស់​វា​បាន​ទាន់​ពេលវេលា​ដូ​ច​ជា​៖
    • ​ជា​មនុស្ស​ដែល​លែង​ចាប់អារម្មណ៍​នូវ​អ្វី​ដែល​គេ​ធ្លាប់​ស្រឡាញ់ និង​ចូល​ចិត្ត​កាលពីមុន​
    • ​ជា​មនុស្ស​ដែល​ស្រាប់តែ​លែង​ចង់​ញ៉ាំ​អាហារ ឬ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ច្រើន​ភ្លាមៗ​
    • ​គេង​លែង​លក់​
    • ​ចេះ​តែ​អស់កម្លាំង​ជាប់​
    • ​តែង​ឈឺក្បាល និង​មាន​បញ្ហា​ក្រពះ​ពោះវៀន​
    • ​ចេះ​តែ​ចង់​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​
    • ​មិន​អាច​ផ្តោតអារម្មណ៍​លើ​អ្វី​មួយ​បាន​
    • ​មាន​អារម្មណ៍​ពិបាកចិត្ត​ជាប់​រហូត​៕

Wednesday, January 4, 2017

បើអ្នកខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម តើយើងគួរ​ធ្វើ​ដូច​ម្តេចទៅ​?​ អានអត្ថបទនេះហើយនឹងដឹង


អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ ប៉ុន្តែ វា​មាន​អត្រា​គ្រោះថ្នាក់​ដូចគ្នា ព្រោះ​វា​អាច​នាំ​ឲ្យ​ខូច​ខួរក្បាល​បាន​។ ករណីខ្លះ ទោះបីជា​អ្នកជំងឺ​ទឹកនោម​ផ្អែម​ក៏ដោយ ក៏​អាច​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្លាក់​ចុះ​ក្រោម​ធម្មតា​ដែរ ក្រោយពី​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​លេបថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​រួច​។ បើសិនជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម នៅក្រោម ៨០ mg/dl មានន័យ​ថា ជា​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​អាច​សម្គាល់​ដឹង តាមរយៈ​ការ​បែក​ញើស និង​ស​ម្លប់​។ បើសិន​ជា​អ្នក​ធ្លាប់មាន អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​។​

ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​
បើសិន​ជា​មនុស្ស​ម្នាក់​ទៅ​ជា​សន្លប់ ឬ​មាន​អា​ការៈខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​ព្យាយាម​ពិនិត្យ​ជាតិ​ស្ករ​របស់​ពួកគេ​ទៅ​។ បើសិន​ជា​លទ្ធផល​ឃើញ​ចាប់ពី ៨០ mg/dl ចុះ​ក្រោម​នោះ ចូរ​ឲ្យគេ​គេង​លើផ្ទៃ​រាបស្មើ​។ ចូរ​ឲ្យ​អ្នក​ជំងឺបិទ​ភ្នែក និង​ដកដង្ហើម​ធម្មតា​ពីរ​បី​វិនាទី រហូត​ដល់​គាត់​មាន​អារម្មណ៍​ធម្មតា​វិញ​។ 

ញ៉ាំ​ស្ករ​
ចូរ​ញ៉ាំ​របស់​ផ្អែមៗ​គ្រប់​ប្រភេទ ឬ​ភេសជ្ជៈ​ផ្អែមៗ​ណាមួយ ដើម្បី​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងវិញ​។ ចូរ​ឲ្យ​អ្នកជំងឺ​ទំពា​រស្ករ​ផ្អែម ឬ​សូកូឡា ព្រោះ​វា​មាន​អត្រា នៃ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​លឿន និង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​វិញ ក្នុង​រយៈពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។ បើសិន​អ្នកជំងឺ​មិន​អាច​ទំពារ​បាន ចូរ​ឲ្យគេ​ញ៉ាំ​ទឹក​សូលុយស្យុង​ស្ករ ទឹក​ផ្លែឈើ ឬ​ទឹក​សូកូឡា​មួយ​កែវ​ទៅ​។​

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
មិន​ត្រូវ​រង់ចាំ ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ដល់ ៦០ mg/dl ឬ​ទាប​ជាង​នេះ​ឡើយ​។ កាលណា​អ្នកជំងឺ​ដឹងខ្លួន​ហើយ ប្រញាប់​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ភ្លាម​។ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ធ្ងន់ធ្ងរ ឬ​អ្នកជំងឺ​នៅតែ​មិន​ដឹង​ខ្លួន​ទៀត ចូរ​នាំ​គេ​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ជិត​បំផុត និង​ចាក់​អាំង​ស៊ុយ​លីន​ដល់​គេ​ទៅ​។ មិន​ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ណា​ពិនិត្យ ដែល​មាន​បន្ទប់​ពិគ្រោះ​ជំងឺ ឬ​គ្លីនិក​ឆ្ងាយៗ​ឡើយ ព្រោះ​ការពន្យារពេល​ព្យាបាល អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ថយចុះ​កាន់តែខ្លាំង និង​ខូចខាត​ដល់​ខួរក្បាល​កាន់តែខ្លាំង ព្រមទាំង​មាន​ផលវិបាក​ផ្សេងៗ​ធ្ងន់ធ្ងរ​ទៀត​៕

ទើបតែដឹងមូលហេតុដែលបណ្តាលអោយ ​សក់ស្កូវ​ទាំង​វ័យក្មេង


អាយុ​ទើបតែ ២០ ឆ្នាំ​មាន​សក់ស្កូវ​ទៅហើយ​? បើ​ឃើញ​បែប​នេះ មនុស្ស​មួយចំនួន​គិតថា វា​ប្រហែល​ជា​សត្វ​ទិក ឬ​ខាំ​ហើយ​។ អ្នកខ្លះ​ទៀត​គិតថា វា​ជា​តំណពូជ ខ្លះ​ទៀត​និយាយ​ថា គេ​ហាយ​ឡាយ​សក់​លេង​ទេតើ​?

​អញ្ចឹង តើ​មូលហេតុ​អ្វី​ទៅ ដែល​បណ្តាល​ឲ្យ​សក់ស្កូវ​មុន​អាយុ​បែបនេះ​?

​មូលហេតុ​

១. ការលេង​សក់ ឬ​ប្រើប្រាស់​ផលិតផល​គ្មាន​គុណភាព​នៅ​លើ​ស្បែកក្បាល​
២. ការ​ប្រតិកម្ម​ទៅ​នឹង​ផលិតផល ដែល​មាន​ជាតិគីមី​មួយចំនួន​
៣. ស្ត្រេ​ស​
៤. ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា សក់ស្កូវ​មុន​អាយុ គឺ​បណ្តាលមកពី​កង្វះ​វីតាមីន B12
៥. តំណពូជ​
៦. ទទួលទាន​អាហារ​មិន​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​
៧. ការរស់នៅ​គ្មាន​ផា​សុកភាព​៕

Tuesday, January 3, 2017

ឪសថព្យាបាលជំងឺឃ្លុងល្ពៅ Melagenina Plus

របាយការណ៏របស់ក្រុមហ៌ុន ក្នុងការធ្វើពិសោធន៏ចំពោះប្រជាជនរបស់គេ
- មានប្រសិទ្ធិភាពចំនួន 86%
- ការប្រើប្រាស់គឺជ្រលក់លាប ១ថ្ងៃ ១ដង ហាមមិនអោយត្រូវថ្ងៃ
- រយះពេលដឹងប្រសិទ្ធិភាពគឺចាប់ពី ១អាទិត្យ
- តំលៃនៅប្រទេសក្រៅគឺប្រហែល 10$ សំរាប់ប្រជាជនស្រុកគេ
- Price on market online: 150 - 200$
ដកស្រង់ចេញពី
http://www.cubaheal.com/vitiligo-treatment-with-melagenina-plus/

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ