Monday, January 16, 2017

នៅពេលប្រើប្រាស់ឪសថបំបាត់ការឈឺចាប់ តើយើងគួរចៀសវាងអ្វីខ្លះដើម្បីកុំអោយមានគ្រោះថ្នាក់?


ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​អាច​ប្រើ​ដោយ​ខ្លួនឯងបាន និង​ដោយ​គ្មាន​វេជ្ជបញ្ជា ត្រូវបាន​គេ​ហៅ​ម្យ៉ាងទៀត​ថា OTC ដែល​ជា​ទូទៅ​គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បើសិនជា​ប្រើប្រាស់​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​បើសិនជា​ប្រើ​ខុស អ្នក​អាច​នឹង​ធ្វើឲ្យ​ខ្លួន​ឯង​ប្រឈម​ខ្លាង​នឹង​ការប្រើ​លើស​កម្រិត គ្រោះថ្នាក់​ដល់​តម្រងនោម និង​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។ ដូច្នេះហើយ តើ​អ្នក​មាន​ដឹង​ថា​ខ្លួនឯង​កំពុងតែ​សាង​កំហុស​អ្វី​ខ្លះ​ដែរ​ទេ​នៅពេល​ប្រើ​ថ្នាំ OTC ដើម្បី​បំបាត់​ការឈឺចាប់​?

ប្រើ​ក្នុង​កម្រិត​ទ្វេដង​
មនុស្ស​ជាច្រើន​ជឿថា ថ្នាំ​នឹងមាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​នៅពេល​ប្រើ​វា​ក្នុង​កម្រិត​ទ្វេដង​។ យ៉ាងណាមិញ ការធ្វើ​បែបនេះ​វា​គ្រាន់តែ​បង្កើន​ផល​រំខាន ឬ​ការពុល​របស់​ថ្នាំ​ប៉ុណ្ណោះ​ទេ​។ ឧទាហរណ៍ ការ​ញ៉ាំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើនពេក ធាតុ​ផ្សំ​សកម្ម​របស់​វា​នឹង​នាំ​ឲ្យ​ពុលបាន​។ 

ប្រើ​ថ្នាំ OTC បំបាត់​ឈឺចាប់​ញឹកញាប់​ពេក​
អ្នក​មិនគួរណា​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់ OTC ច្រើន​ជាង​មួយ ឬ​ពីរ​ថ្ងៃ​ក្នុង​មួយ​ខែ​ឡើយ​លុះត្រាតែ​មាន​ការណែនាំ​ពី​គ្រូពេទ្យ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ញឹកញាប់​ពេក​អាច​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​ខ្សោយ​ថ្លើម និង​ស្លាប់​ដែរ​ទេ​?

អ្នក​គិតថា​រាល់​ថ្នាំ OTC ទាំងអស់​សុទ្ធតែ​ដូចគ្នា​
ខណៈពេល​កំពុង​តែ​ជ្រើសរើស​ថ្នាំ​បំបាត់​ការឈឺចាប់ អ្នក​គួរតែ​ចាំ​ថា គ្រាន់តែ​មាន​ថ្នាំ​មួយ​មុខ​នៅផ្ទះ​អាច​ប្រើ​បាន​ទៅ​គឺ​បាន​ហើយ​។ ឧទាហរណ៍ ថ្នាំ​ប្រភេទ Ibuprofen គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ហើម ឬ​រលាក​សន្លាក់ ប៉ុន្តែ​វា​ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព​បំបាត់​ការឈឺ​ក្បាល​ឡើយ​។ 

ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ OTC ជាមួយ​ថ្នាំ​ចេញ​ដោយ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​
ថ្នាំ​មាន​វេជ្ជបញ្ជា​ជាច្រើន​គឺ​ផ្ទុក​ទៅ​ដោយ​ប៉ា​រ៉ា​សេ​តា​ម៉ុល ហើយ​បើសិនជា​អ្នក​មិន​បាន​មើល​ក្រដាស​វេជ្ជបញ្ជា​ទេ ហើយ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​បន្ថែមទៀតនោះ អ្នក​ពិតជា​មាន​ផល​រំខាន​ច្រើន​ជា​មិនខានឡើយ​៕

0 មតិយោបល:

Post a Comment

ចំនួនអ្នកទស្សនា

រយះពេលចេញផ្សាយ