Wednesday, January 4, 2017
បើអ្នកខ្វះជាតិស្ករក្នុងឈាម តើយើងគួរធ្វើដូចម្តេចទៅ? អានអត្ថបទនេះហើយនឹងដឹង
Author :
ឪសថស្ថាន គ្លូប៊លមេដ
អាការៈខ្វះជាតិស្ករក្នុងឈាម មិនសូវកើតមានជាញឹកញាប់ទេ ប៉ុន្តែ វាមានអត្រាគ្រោះថ្នាក់ដូចគ្នា ព្រោះវាអាចនាំឲ្យខូចខួរក្បាលបាន។ ករណីខ្លះ ទោះបីជាអ្នកជំងឺទឹកនោមផ្អែមក៏ដោយ ក៏អាចមានកម្រិតជាតិស្ករក្នុងឈាម ធ្លាក់ចុះក្រោមធម្មតាដែរ ក្រោយពីចាក់ថ្នាំអាំងស៊ុយលីន ឬលេបថ្នាំជំងឺទឹកនោមផ្អែមរួច។ បើសិនជាកម្រិតជាតិស្ករក្នុងឈាម នៅក្រោម ៨០ mg/dl មានន័យថា ជាបញ្ហាខ្វះជាតិស្ករក្នុងឈាម ហើយអាចសម្គាល់ដឹង តាមរយៈការបែកញើស និងសម្លប់។ បើសិនជាអ្នកធ្លាប់មាន អាការៈខ្វះជាតិស្ករក្នុងឈាម ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវតែធ្វើ។
ពិនិត្យជាតិស្ករក្នុងឈាម
បើសិនជាមនុស្សម្នាក់ទៅជាសន្លប់ ឬមានអាការៈខ្វះជាតិស្ករក្នុងឈាម ចូរព្យាយាមពិនិត្យជាតិស្កររបស់ពួកគេទៅ។ បើសិនជាលទ្ធផលឃើញចាប់ពី ៨០ mg/dl ចុះក្រោមនោះ ចូរឲ្យគេគេងលើផ្ទៃរាបស្មើ។ ចូរឲ្យអ្នកជំងឺបិទភ្នែក និងដកដង្ហើមធម្មតាពីរបីវិនាទី រហូតដល់គាត់មានអារម្មណ៍ធម្មតាវិញ។
ញ៉ាំស្ករ
ចូរញ៉ាំរបស់ផ្អែមៗគ្រប់ប្រភេទ ឬភេសជ្ជៈផ្អែមៗណាមួយ ដើម្បីបង្កើនកម្រិតជាតិស្ករក្នុងឈាមឡើងវិញ។ ចូរឲ្យអ្នកជំងឺទំពារស្ករផ្អែម ឬសូកូឡា ព្រោះវាមានអត្រា នៃការបឺតស្រូបជាតិស្ករក្នុងឈាមបានលឿន និងបង្កើនជាតិស្ករក្នុងឈាមវិញ ក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ។ បើសិនអ្នកជំងឺមិនអាចទំពារបាន ចូរឲ្យគេញ៉ាំទឹកសូលុយស្យុងស្ករ ទឹកផ្លែឈើ ឬទឹកសូកូឡាមួយកែវទៅ។
ពិគ្រោះជាមួយគ្រូពេទ្យ
មិនត្រូវរង់ចាំ ដល់ជាតិស្ករក្នុងឈាមធ្លាក់ចុះដល់ ៦០ mg/dl ឬទាបជាងនេះឡើយ។ កាលណាអ្នកជំងឺដឹងខ្លួនហើយ ប្រញាប់នាំគេទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលភ្លាម។ ចំពោះអ្នកជំងឺទឹកនោមផ្អែម បើសិនជាជាតិស្ករក្នុងឈាមធ្លាក់ចុះធ្ងន់ធ្ងរ ឬអ្នកជំងឺនៅតែមិនដឹងខ្លួនទៀត ចូរនាំគេទៅកាន់មន្ទីរពេទ្យ ដែលជិតបំផុត និងចាក់អាំងស៊ុយលីនដល់គេទៅ។ មិនត្រូវទៅឲ្យគ្រូពេទ្យណាពិនិត្យ ដែលមានបន្ទប់ពិគ្រោះជំងឺ ឬគ្លីនិកឆ្ងាយៗឡើយ ព្រោះការពន្យារពេលព្យាបាល អាចបណ្តាលឲ្យជាតិស្ករថយចុះកាន់តែខ្លាំង និងខូចខាតដល់ខួរក្បាលកាន់តែខ្លាំង ព្រមទាំងមានផលវិបាកផ្សេងៗធ្ងន់ធ្ងរទៀត៕
Subscribe to:
Post Comments (Atom)
ចំនួនអ្នកទស្សនា
រយះពេលចេញផ្សាយ
-
▼
2017
(23)
-
▼
January
(11)
- តើនរណាខ្លះ មានអាការៈចង្អោ ពេលលេបថ្នាំបំប៉នវ...
- អ្វីទៅជាថ្នាំផ្សះ? វាមានប្រសិទ្ធភាពដូចម្តេ...
- ផលរំខានដែលអាចកើតមាននៅពេលប្រើប្រាស់ថ្នាំផ្សះ
- សារៈសំខាន់ និងអ្វីដែលអ្នកមិនធ្លាប់ដឹងអំពី វ...
- នៅពេលប្រើប្រាស់ឪសថបំបាត់ការឈឺចាប់ តើយើងគួរចៀសវាងអ្...
- ថ្នាំបំប៉នជាតិកាល់ស្យូម អាចមានផលប៉ះពាល់សុខភាពធ្ងន់...
- តើឪសថបំប៉នសុខភាព អូមេហ្គា ៣ មានអត្តប្រយោជន៏អ្វីខ្ល...
- តើអ្នកជំងឺខូចចិត្្ត ឬបាក់ទឹកចិត្តមានអាការះយ៉ាងម្តេ...
- បើអ្នកខ្វះជាតិស្ករក្នុងឈាម តើយើងគួរធ្វើដូចម...
- ទើបតែដឹងមូលហេតុដែលបណ្តាលអោយ សក់ស្កូវទាំងវ័យក្មេង
- ឪសថព្យាបាលជំងឺឃ្លុងល្ពៅ Melagenina Plus
-
▼
January
(11)
-
អ្នកទាំងអស់គ្នាអាចទាញយល់បាន ដោយគ្រាន់តែចុចលើបូតុងខាងក្រោម Download
-
ឪសថស្ថាន អនឡាញខេមបូឌា Cambodia Online Pharmacy សមាសធាតុ Acety-dl-leucine 500mg ឈ្មោះក្រុមហ៌ុន Tanganil ...
-
ឪសថព្យាបាលថ្លើុមប្រភេទសេមានដូចជា Sofosbuvir 400mg Ledipasvir 90m g + Sofosbuvir 400mg Daclatavir 60mg Valpatavir 100mg + Sofosb...
ជួយ LIKE ផងណា
ពេលវេលាផ្សាយ
-
►
2016
(75)
- ► August 2016 (2)
- ► December 2016 (1)
-
▼
2017
(23)
-
▼
January 2017
(11)
- ឪសថព្យាបាលជំងឺឃ្លុងល្ពៅ Melagenina Plus
- ទើបតែដឹងមូលហេតុដែលបណ្តាលអោយ សក់ស្កូវទាំងវ័យក្មេង
- បើអ្នកខ្វះជាតិស្ករក្នុងឈាម តើយើងគួរធ្វើដូចម...
- តើអ្នកជំងឺខូចចិត្្ត ឬបាក់ទឹកចិត្តមានអាការះយ៉ាងម្តេ...
- តើឪសថបំប៉នសុខភាព អូមេហ្គា ៣ មានអត្តប្រយោជន៏អ្វីខ្ល...
- ថ្នាំបំប៉នជាតិកាល់ស្យូម អាចមានផលប៉ះពាល់សុខភាពធ្ងន់...
- នៅពេលប្រើប្រាស់ឪសថបំបាត់ការឈឺចាប់ តើយើងគួរចៀសវាងអ្...
- សារៈសំខាន់ និងអ្វីដែលអ្នកមិនធ្លាប់ដឹងអំពី វ...
- ផលរំខានដែលអាចកើតមាននៅពេលប្រើប្រាស់ថ្នាំផ្សះ
- អ្វីទៅជាថ្នាំផ្សះ? វាមានប្រសិទ្ធភាពដូចម្តេ...
- តើនរណាខ្លះ មានអាការៈចង្អោ ពេលលេបថ្នាំបំប៉នវ...
- ► February 2017 (2)
- ► March 2017 (5)
- ► November 2017 (5)
-
▼
January 2017
(11)
0 មតិយោបល:
Post a Comment