វីតាមីនត្រូវបានគេចាត់ទុកថាជា សារធាតុអំណោយផលមួយសម្រាប់មុខងាររបស់រាងកាយជាច្រើនក្នុងខ្លួនមនុស្សយើង ប៉ុន្តែការប្រើថ្នាំបំប៉នជាប្រភេទវីតាមីន ច្រើនតែធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួត។ យ៉ាងណាមិញ វាគឺជាបញ្ហាដែលកើតមានជាញឹកញាប់បំផុត។ ខាងក្រោមនេះគឺជាការបកស្រាយថា ហេតុអ្វីបានជាញ៉ាំថ្នាំគ្រាប់បំប៉នវីតាមីនធ្វើឲ្យមនុស្សយើងងាយនឹងចង់ក្អួតម្លេះ។
ការញ៉ាំថ្នាំវីតាមីនប្រភេទរលាយក្នុងខ្លាញ់ច្រើនពេក
ថ្នាំវីតាមីនដែលរលាយក្នុងខ្លាញ់មានដូចជា វីតាមីនA, D, E និង K ដែលអាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលបាននៅពេលប្រើប្រាស់ ឬលេបវាច្រើនពេក។ វីតាមីនទាំងនេះអាចនឹងលើសចំនួនក្នុងខ្លួនបានបើសិនជាប្រើច្រើនពេក ដូច្នេះនឹងបង្កជាអាការៈក្អួតចង្អោ ហើយក៏មិនបាត់ទៅវិញដែរទោះបីជាប្រើរួចរយៈពេលពីរបីម៉ោងហើយក៏ដោយ។ ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញថា មានអាការៈចង្អោរ៉ាំរ៉ៃ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងដំណោះស្រាយទៅ។
ការប្រើវីតាមីនច្រើនពេកអាចធ្វើឲ្យមានការរលាកបាន
អារម្មណ៍មិនស្រួលក្នុងក្រពះក៏អាចកើតឡើងដោយសារតែការប្រើវីតាមីនច្រើនពេកដែរ ជាពិសេសវីតាមីន C, E និងជាតិដែក ព្រោះវាបង្កជាការរលាកក្រពះបាន។ អ្នកក៏ទំនងជាមានអារម្មណ៍ចង់ក្អួតដែរបើសិណជាញ៉ាំវាច្រើនជាងតម្រូវការប្រចាំថ្ងៃ ៧៥មីលីក្រាមសម្រាប់វីតាមីន C, ១៨ក្រាមសម្រាប់ជាតិដែក និង ១៥មីលីក្រាមសម្រាប់វីតាមីន E។ បើសិនជាវីតាមីនចម្រុះមានជីវជាតិទាំងបីនេះខ្ពស់មែន អ្នកនឹងទំនងជាមានអារម្មណ៍ចង់ក្អួត និងមិនស្រួលក្នុងក្រពះហើយ។ ដូច្នេះយកល្អគួរតែផ្លាស់ប្តូរថ្នាំនេះចេញ។
ការលេបថ្នាំវីតាមីនពេលអត់មានអាហារក្នុងពោះ
ការប្រើវីតាមីនទាំងក្រពះមិនមានអាហារក៏អាចធ្វើឲ្យចង្អោបានដែរ។ មិនខ្វល់ថាអ្នកញ៉ាំវីតាមីនប្រភេទអ្វីទេ វាសុទ្ធតែបង្កជាការរលាកតិចតួចនៅលើក្រពះបានទាំងអស់បើសិនជាមិនមានញ៉ាំអាហារសោះនោះ។ រឿងដ៏ល្អបំផុតនោះគឺញ៉ាំអាហារឲ្យរួចសិនចាំលេបវីតាមីនតាមក្រោយ។
លេបថ្នាំវីតាមីនដែលមានសំបក
ការចង្អោក៏អាចកើតមានដែរ នៅពេលថ្នាំគ្រាប់វីតាមីនដែលអ្នកប្រើនោះមានសម្បកក្រាសពេក ព្រោះវាមិនងាយរលាយ ដូច្នេះអាចបង្កជាការរលាកថែមទៀត។ ថ្នាំវីតាមីនដែលញ៉ាំដោយការទំពារបានគឺជាជម្រើសដ៏ល្អជាង៕
Subscribe to:
Post Comments (Atom)
ចំនួនអ្នកទស្សនា
Popular Posts
-
អ្នកទាំងអស់គ្នាអាចទាញយល់បាន ដោយគ្រាន់តែចុចលើបូតុងខាងក្រោម Download
-
ឪសថស្ថាន អនឡាញខេមបូឌា Cambodia Online Pharmacy សមាសធាតុ Acety-dl-leucine 500mg ឈ្មោះក្រុមហ៌ុន Tanganil ...
-
ឪសថព្យាបាលថ្លើុមប្រភេទសេមានដូចជា Sofosbuvir 400mg Ledipasvir 90m g + Sofosbuvir 400mg Daclatavir 60mg Valpatavir 100mg + Sofosb...
No comments:
Post a Comment