Saturday, January 14, 2017
ថ្នាំបំប៉នជាតិកាល់ស្យូម អាចមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ
អស់រយៈពេលច្រើនឆ្នាំមកហើយ មនុស្សស្រីច្រើនតែត្រូវបានគេណែនាំឲ្យប្រើថ្នាំបំប៉នជាតិកាលស្យូម ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យឆ្អឹងពួកគេរឹងមាំ និងសុខភាពល្អ ជាពិសេសក្រោយពេលរ៉ាំងរដូវតែម្តង។ ប៉ុន្តែ តាមការស្រាវជ្រាវចុងក្រោយគេបង្អោះ បានបញ្ជាក់ថា ថ្នាំបំប៉នជាតិកាលស្យូមប្រហែលជាមិនប្រាកដថា ទៅចិញ្ចឹមឆ្អឹង ឬប៉ះប៉ូវឆ្អឹងដែលកំពុងតែពុកនោះទេ តែវាអាចនឹងកកជាកំបោររឹងនៅជាលិកាទន់ៗក្នុងរាងកាយ ជាពិសេសសរសៃឈាមអាក់ទែតែម្តង ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹង ជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងតែម្តង។
ក្រៅពីនេះ បើយោងទៅតាមអ្នកជំនាញខាងរបបអាហារវិញ ការញ៉ាំថ្នាំបំប៉នជាតិកាលស្យូមអាចប្រឈមខ្ពស់នឹងជំងឺគ្រួសក្នុងតម្រងនោមបាន។ ដូច្នេះអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ដើម្បីទទួលបានជាតិកាលស្យូមច្រើន យកល្អគួរតែស្វែងរកវាពីអាហារណាដែលមិនមែនធ្វើចេញពីទឹកដោះគោ ដូចជា ផ្លែអាលម៉ុន បន្លែពណ៌បៃតង ត្រីសាឌីន ត្រីសាលម៉ុង សណ្តែកសៀង និងប្រូខូលីជាដើម៕
Subscribe to:
Post Comments (Atom)
ចំនួនអ្នកទស្សនា
Popular Posts
-
អ្នកទាំងអស់គ្នាអាចទាញយល់បាន ដោយគ្រាន់តែចុចលើបូតុងខាងក្រោម Download
-
ឪសថស្ថាន អនឡាញខេមបូឌា Cambodia Online Pharmacy សមាសធាតុ Acety-dl-leucine 500mg ឈ្មោះក្រុមហ៌ុន Tanganil ...
-
ឪសថព្យាបាលថ្លើុមប្រភេទសេមានដូចជា Sofosbuvir 400mg Ledipasvir 90m g + Sofosbuvir 400mg Daclatavir 60mg Valpatavir 100mg + Sofosb...
No comments:
Post a Comment